Other News
តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។ ការភ្ជាប់ផលិតកម្មជាមួយទីផ្សារ ជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករ ដែលកិច្ចសហការនេះជួយធានាទីផ្សារទុកជាមុន កាត់បន្ថយហានិភ័យ និងបង្កើនឱកាសប្រាក់ចំណូលជូនកសិករ៕