ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខវីរកងទ័ព ម៉ន ភក្ដ្រា ដែលបានរងរបួសភ្នែកខាងស្ដាំដោយសារគ្រាប់កៅស៊ូ ក្នុងពេលកំពុងការពារសុវត្ថិភាពប្រជាពលរដ្ឋយើង ខណៈពេលដែលពុកម៉ែបងប្អូនរារាំងទប់ស្កាត់មិនឱ្យកងកម្លាំងចម្រុះថៃធ្វើសកម្មភាពចូលមកបំពានរាយបន្លាលួស ក្នុងទឹកដីស្រែចម្ការភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕