ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជេីញជួបជាមួយលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមបើកទីផ្សារនាំចូលកសិផលកម្ពុជាទៅទីផ្សារប្រទេសចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕