ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបន្តអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកទឹកដោះគោកំប៉ុងដល់កុមារដែលមានអាយុចាប់ពី៦ខែដល់១២ខែ ដែលជាអំណោយរបស់លោក ហេង ប៊ុនឆាយ និងលោកស្រី ដោយមានការចូលរួមពីឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក តំណាងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨នៃស្រុកស្វាយចេក និងប្រជាពលរដ្ឋសរុបប្រមាណ១០០នាក់៕