នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទី នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានដឹកនាំសហការីដែលបានបញ្ចប់ និងកំពុងបន្តការសិក្សានៅសាលា Nagoya ប្រទេសជប៉ុន ទទួលជួបគណៈប្រតិភូសាស្ត្រាចារ្យនៃសាលា Nagoya ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
កិច្ចពិភាក្សានេះផ្តោតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
១. ការធ្វើបទបង្ហាញ និងជម្រាបជូនអំពីកម្មវិធី Asian Satellite Campus Institute (ASCI) និងកម្មវិធី Transnational PhD Program។
២. ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASCI ក្រោម Graduate School of Bioagricultural Sciences (GSBS) ដោយមានការជម្រាបជូនអំពីបញ្ជីឈ្មោះនិស្សិតដែលបានបញ្ចប់ និងកំពុងបន្តការសិក្សា ព្រមទាំងការពិភាក្សាអំពីជំហានទី២ នៃផែនការអភិវឌ្ឍកម្មវិធីរបស់សាលា Nagoya។
៣. ការពិភាក្សាអំពីលក្ខខណ្ឌ នីតិវិធី និងដំណើរការជ្រើសរើស ព្រមទាំងការពិនិត្យសម្រាំងបេក្ខជននិស្សិតសម្រាប់ឆ្នាំសិក្សាថ្មី២០២៧។
ជំនួបនេះមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងសាលា Nagoya ព្រមទាំងបន្តលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពជំនាញ និងការបង្កើនឱកាសសិក្សាកម្រិតខ្ពស់សម្រាប់មន្ត្រីជំនាញក្នុងវិស័យកសិកម្មកម្ពុជា។