ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC អមដំណើរដោយឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CFAVC បានអញ្ជើញចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តចុះពិនិត្យសកម្មភាពសាងសង់ និងការប្រើប្រាស់ឡជីវឧស្ម័ន ព្រមទាំងរោងជីកំប៉ុស ស្ថិតនៅសហគមន៍កសិកម្មទំនើបសែនហានចម្រើនផល ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ៕