នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ នាយក ប្រធានគម្រោង និងមន្ត្រីអង្គភាពសម្របសម្រួលគម្រោង សរុបចំនួន ៤៦នាក់។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការយល់ដឹងច្បាស់ពីគោលបំណងនៃការតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម គឺជាជំនួយស្មារតីដ៏សំខាន់សម្រាប់គ្រប់គ្រប់គម្រោង ក្នុងការបញ្ចូលផែនការសកម្មភាព និងថវិកាឱ្យបានត្រឹមត្រូវ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពពិនិត្យឡើងវិញលើផែនការសកម្មភាពរបស់គម្រោងនីមួយៗ ដើម្បីធ្វើការបន្ស៊ីគ្នា មុននឹងរៀបចំដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេចឱ្យបានឆាប់រហ័ស៕