ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមសន្និសិទថ្នាក់រដ្ឋមន្រ្តីកសិកម្ម ក្នុងវេទិកាពិភពលោកស្តីពី កសិកម្ម និងទឹក ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 3953

ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចូលរួមសន្និសិទថ្នាក់រដ្ឋមន្រ្តីកសិកម្ម ក្នុងពេលធ្វើវេទិកាពិភពលោកស្តីពីកសិកម្មនិងទឹក ជាមួយបណ្ដារដ្ឋមន្ត្រីកសិកម្មនៃបណ្ដាប្រទេសនានា អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលសន្និសិទទទួលបាននូវលទ្ធផលដូចខាងក្រោម៖

1) បានសង្កត់ធ្ងន់ថា ទឹកមានសារៈសំខាន់ណាស់សម្រាប់ជិវិត និងសម្រាប់ធ្វើឲ្យសម្រេចជោគជ័យក្នុងការផលិតស្បៀង និងជាពិសេសសម្រាប់ការហូបចុក និងធ្វើឲ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី

2) បានបញ្ជាក់ថាការអភិរក្សនិងការការពារហើយនិងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព ចាត់ទុកថាជាការចូលរួមចំណែកមិនខ្វះបានក្នុងការជួយទ្រទ្រង់ធនធានធម្មជតិសម្រាប់កសិកម្ម ដែលបានបង្ហាញពីការប្រឈមពិភពលោកទាំងមូល ក្នុងសតវត្សទី២១

3) បានអះអាងថា អ្នកនយោបាយ វិស័យឯកជន បណ្ឌិតសភា និងសង្គមស៊ីវិលទាំងអស់ត្រូវមានភារកិច្ចសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៃទឹក

4) បានចង្អុលបង្ហាញថា ការបម្រែបម្រួលអាកាសធាតុ ការឱនភាពកុណភាពដី និងផលវិបាកដ៏ទៃទៀត ដូចជាការរីកធំធាត់នៃទីក្រុង ការអភិវឌ្ឍសេដ្ឋកិច្ច កំណើនប្រជាជន ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរស្ថានភាពនៃជីវិតរស់នៅរបស់មនុស្ស គឺដៃគូប្រគួតប្រជែងថ្មីនៃសេចក្តីត្រូវការទឹកទឹក។ តាមរយៈលទ្ធផលកន្លងមកបានបញ្ជាក់អោយឃើញថាសេចក្តីត្រូវការនៃភាពធ្វើជាម្ចាស់នៃទឹកត្រូវ តែផ្សារភ្ជាប់ទៅនឹងសេចក្តីប្រកាស ទទួល យក GFFA ក្នុងឆ្នាំ២០១៦ នៃសន្និសិទលើកទី៨ ថ្នាក់រដ្ឋមន្រ្តីកសិកម្ម

5) ស្របជាមួយនឹងសេចក្តីត្រូវការគ្រប់គ្រងទឹកជាលក្ខណៈសមាហរណកម្ម និងជាបរិយាប័ន្ន ត្រូវតែពិនិត្យពិចារណាទៅលើការសន្ទនា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកជាប់ពាក់ព័ន្ធ ចូលរួមក្នុង ការដោះស្រាយរវាងសេចក្តីត្រូវការទឹកក្នុងការផលិត ស្បៀងអាហារ និងឋាមពល និងដែលត្រូវទាមទារយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តនៅគ្រប់កម្រិតនៃអភិបាលកិច្ចទឹក

6) បានទទួលស្គាល់ថា វិស័យកសិកម្ម ជួបនូវបញ្ហាប្រឈមទៅនឹងកើនឡើងនៃប្រជាជនក្នុងពិភពលោកជាមួយនឹងការទទួលមិនបានគ្រប់គ្រាន់ទៅលើសុវត្តិភាព និងអាហារូបត្ថម្ភ ទន្ទឹមជាមួយនឹង ការខិតខំប្រឹងប្រែងនៃការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក និងកាត់បន្ថយការបំពុលទឹក

7) បានចាត់ទុកថាកសិករ ជាពិសេសកសិករខ្នាតតូច និងកសិករជាស្រ្តី ដែលកំពុងប្រឈមនឹងផលវិបាកនៃទឹក ពាក់ព័ន្ធទៅនឹងការខ្សត់នៃទឹក ជួបប្រទះនឹងទឹកជំនន់ និងមិនមានប្រព័ន្ធបែងចែងទឹក

8) បានបញ្ជាក់ថា ដីនិងជីវចម្រុះ និងទឹក ធនធានធម្មជាតិសំខាន់ បានប្រើនៅក្នុងការផលិតផលិផលកសិកម្ម និងដែលអាចមានទឹកគ្រប់គ្រាន់សម្រាប់សិកម្ម គឺជាលក្ខខ័ណនៃលទ្ធផលធ្វើឲ្យសម្រេចសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

9) បានចង្អុលបង្ហាញថា សេចក្តីត្រូវការទឹក គឺត្រូវតែមានគុណភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យប្រាកដប្រជា ដោយសុវត្ថិភាព សម្រាប់ផលិតផលកសិកម្មនិងការពារថែរក្សាទុកប្រព័ន្ធអេកូឡូស៊ីនៃដី

10) បានទទួលស្គាល់ថា និរន្តរភាព និងប្រសិទ្ធភាពប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹកសាបរួមទាំងទឹកក្រោមដីផង មានសារៈសំខាន់ណាស់សម្រាប់កសិកម្ម និងសម្រាប់ការប្រើប្រាស់ដ៏ទៃទៀត

11) មានជំនឿថា និរន្តរភាពនៃការគ្រប់គ្រងទឹក គឺមានន័យសំខាន់ក្នុងការបង្កើនផលិតផលកសិកម្ម យើងទាំងអស់គ្នាជារដ្ឋមន្រ្តីក្រសួងកសិកម្មមកជួបជុំគ្នានៅ វេទិកាពិភពលោកស្តីពីស្បៀងអាហារនិងកសិកម្ម មានឆន្ទៈក្នុងការជួបដោះស្រាយបញ្ហាប្រឈមបួនខាងក្រោម ដើម្បីធានាសុវត្តិភាពក្នុងការ ផ្តល់អាហារូបត្ថម្ភសម្រាប់ការកើនឡើងប្រជាជនក្នុងពិភពលោក ដោយបានគោរពទៅតាមលក្ខខណ្ឌនៃប្រទេសនិមួយៗក្នុងការ៖

ក. ធ្វើឲ្យប្រសើរឡើងនៃការទទួលបានទឹកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

ខ. ធ្វើការកែលម្អគុណភាពទឹក

គ. កាត់បន្ថយនូវភាពហោចទៅនៃទឹក ឃ. គ្រប់គ្រងទឹកដែលលើសពីសេចក្តីត្រូវការ ។

សេចក្តីសន្និដ្ឋាន យើងទាំងអស់គ្នាជារដ្ឋមន្រ្តីក្រសួងកសិកម្ម បានឯកភាពគ្នាថា៖

1) យើងត្រូវបន្តប្រកៀកស្មាគ្នាក្នុងភាពជាអ្នកទទួលខុសត្រូវក្នុងការផ្តល់សេវាទឹកដែលជាធនធានដ៏កម្រនេះ និងអាចបន្តចូលរួមចំណែកក្នុងការផ្តល់ទឹកប្រកបដោយគុណភាព សុវត្តិ ភាព តាមរយៈការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងវិធីសាស្រ្តក្នុងការធ្វើទំនើបកម្មក្នុងការផលិតផលិតផលនៅក្នុងវិស័យកសិកម្ម

2) កសិកម្មត្រូវការចាំបាច់ទឹកគ្រប់គ្រាន់ និងអាចទទួលបានទឹកសមល្មមសម្រាប់ការផលិតផលិតផលកសិកម្មក្នុងការទ្រទ្រង់កំណើនប្រជាជនក្នុងពិភពលោក ប្រកបដោយភាពគ្មានគ្រោះថ្នាក់ដល់ប្រភពទឹក ដែលមានផលប៉ះពាល់សុវត្តិ ភាពដល់ការហូបចុក ដែលរដ្ឋជាសមាជិកត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងរក្សាទឹកទុក ដោយបង្កើតអាងទឹកអោយបានច្រើន

3) យើងត្រូវតែធ្វើការកែលម្អនៃការទទួលបានការសិក្សា ការបំពាក់បំប៉ន សេវាកម្មផ្សព្វផ្សាយ និងការយល់ដឹងពីការគ្រប់គ្រងទឹក ហើយនិងការកសាងសមត្ថភាពជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយដែលបានព៌ណនាពីខាងលើ និងធ្វើឲ្យកសិករ និងមន្ត្រីផ្សព្វផ្សាយបានយល់ដឹងពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព

4) វាគឺមានសារៈសំខាន់ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការគាំទ្រក្នុងការអនុវត្តគម្រោង ជាមួយយន្តការផ្តល់ហិរញ្ញប្បទានក្នុងការជួយធ្វើអោយសម្រេចលទ្ធផលនៃគោលគំនិតខាងលើ ជាពិសេសជាមួយប្រទេសក្រក្រី ដែលទាមទារឲ្យមានការគាំទ្រកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងពិភពលោក ដែលផ្តល់ដោយឥណទានពិភពលោកសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម(IFAD) 5) វិស័យកសិកម្មមានតួនាទីសំខាន់ ក្នុងការទទួលខុសត្រូវក្នុងផ្តល់ទឹកជូនឲ្យដល់គ្រប់កម្រិតប្រកបដោយនិរន្តរភាព ។ ហេតុដូច្នេះហើយបានជាយើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស UN Water, FAO, OECD និងក្រុមធនាគារពិភពលោក អោយជួយដល់បញ្ហានេះ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 57

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 58

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 56

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 372

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 272

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 367

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...