ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក ឡាន ហួយយេន អគ្គនាយក ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិ បច្ចេកវិទ្យាកសិកម្ម ហ្វ័រវេដ ខេត្តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 3798

នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក ឡាន ហួយយេន អគ្គនាយក ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិ បច្ចេកវិទ្យាកសិកម្ម ហ្វ័រវេដ ខេត្តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើផ្នែកបច្ចេកទេសជុំវិញគម្រោងអាជីវកម្មដំណើរការស្ថានីយចិញ្ចឹមជ្រូកពូជបង្ហាញកម្ពុជា-ចិនតាមទម្រង់BOT។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏ចំពោះវត្តមាននៃការជួបពិភាក្សាការងារ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបាន មកវិនិយោគលើ ការចិញ្ចឹមជ្រូកពូជ នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាការចិញ្ចឹមជ្រូកពូជនៅកម្ពុជា ជាកត្តាវិជ្ជមានមួយសម្រាប់កម្ពុជាក្នុងការពង្រីកសក្តានុពលចិញ្ចឹមក្នុងស្រុក និងឈានទៅធ្វើការនាំចេញនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយក្រុមហ៊ុនពិនិត្យមើលនូវលទ្ធភាពក្នុងការផលិតចំណីក្នុងស្រុក ហើយចំណី សត្វទាំងនោះ គួរប្រើប្រាស់នូវផលិតផលដែលបានមកពីដំណាំកសិកម្ម។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបំណងជំរុញការ វិនិយោគទាំងឡាយអោយបំពេញនូវខ្សែសង្វាក់ផលិតកម្មទាំងស្រុង ដើម្បីធ្វើការគាំទ្រដល់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា តាមរយៈ នៃកិច្ចជំនួបរវាងក្រសួងកសិកម្មចិន និងកម្ពុជាកន្លងមក រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈ រួចជាស្រេចក្នុង ការសហការជាមួយបណ្តាក្រុមហ៊ុន វិនិយោគទុនមក ពីប្រទេសចិន ដើម្បីរួមគ្នាលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។លោក ឡាន ហួយយេន បានថ្លែងអំណរគុណ ដល់ឯកឧត្ដមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយក្រុមហ៊ុន និងបានគាំទ្រដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន។ លោក ឡាន ហួយយេន បានលើកឡើងថាក្រុមហ៊ុនរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមជ្រូក មាន់ គោ ត្រី និងផលិតនូវចំណីសត្វ។ លោកបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនលោក មិនផ្តោតតែលើការអភិវឌ្ឍន៏វិស័យកសិកម្ម និងការចិញ្ចឹមសត្វប៉ុណ្ណោះទេ តែគម្រោងនេះក៏ចូលរួមក្នុងការ ថែរក្សានូវធនធានធម្មជាតិផងដែរ។ ម្យ៉ាងទៀតក្រុមហ៊ុនក៏នឹងនាំមកនូវក្រុមហ៊ុនវិនិយោគធំៗដទៃទៀត អោយមកវិនិយោគនូវកម្ពុជា ជាពិសេសក្រុមហ៊ុនទាំងនោះ នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ ក្នុងការអភិវឌ្ឍដំណាំកសិកម្ម និងការចិញ្ចឹមសត្វផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោក ឡាន ហួយយេន បានបង្ហាញនូវផែនការ វិនិយោគរបស់ក្រុមហ៊ុនដែលមានដូចជា៖ ១. ជួយកម្ពុជាបង្កើតមជ្ឈមណ្ឌលចំនួន២ គឺមជ្ឈមណ្ឌលត្រួតពិនិត្យបក្សី និងមជ្ឈមណ្ឌលត្រួតពិនិត្យអនាម័យសត្វ ដោយចាប់ដំណើរការជាមួយ ស្ថានីយចិញ្ចឹមជ្រូកបង្ហាញ ជាមួយតម្រូវការដីទំហំ ៣០០០ម៉ែត្រការ៉េ

២. ជួយកម្ពុជាបង្កើតប្រព័ន្ធចំនួនបីគឺ ប្រព័ន្ធបង្កាត់ពូជជ្រូកនៅកម្ពុជា បង្កើតប្រព័ន្ធគ្រប់គ្រងនិងបង្ការជំងឺសត្វ និងប្រព័ន្ធផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមជ្រូក។

៣. ជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មចំនួន៦ គឺឧស្សាហកម្មបង្ហាញចិញ្ចឹមនិងផលិតពូជជ្រូក ឧស្សាហកម្មផលិតវ៉ាក់សាំង ឧស្សាហកម្មផលិតពូជត្រី ឧស្សាហកម្មផលិតនិងចិញ្ចឹមបក្សីពូជ បំពាក់រោងចក្រផលិតជីសិរីរាង្គ និងរោងចក្រកែច្នៃសាច់។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកត់សម្គាល់ទៅលើផែនការនៃការវិនិយោគរបស់ក្រុមហ៊ុន និងបានវាយតម្លៃខ្ពស់លើជំហាននៃការអភិវឌ្ឍនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈនៃការវិនិយោគរបស់ក្រុមហ៊ុន វិស័យកសិកម្មនៅកម្ពុជានឹងមានការវិវឌ្ឍលឿន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួម ចំណែក លើកកម្ពស់សមត្ថភាពកសិករខ្មែរអោយកាន់តែប្រសើរឡើងនាពេលខាងមុខ។ ជាចុងក្រោយ ក្រុមហ៊ុនបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា (១)ជួយផ្តល់នូវការលើកលែងពន្ធក្នុងការនាំចូលពូជជ្រូកបីប្រភេទYorksahire Landrace និង Duroc (២)លើកលែងពន្ធនាំចូលចំណី វ៉ាក់សាំង និងថ្នាំ (៣)លើកលែងពន្ធនាំចូលឧបករណ៏ និងសម្ភារៈសាងសង់ និង (៤)ពង្រីកDemo នៅខេត្តគោលដៅចំនួនពី ៥ ទៅ ៨ខេត្ត ដែលអាចចិញ្ចឹមបាន ១០០ ០០០ក្បាល ក្នុងមួយកន្លែង ២០ហិកតា។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយតំណាងក្រុមហ៊ុន និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលម្អិតពីគម្រោងផែន ការវិនិយោគរបស់ក្រុមហ៊ុន ដើម្បីឈានទៅដាក់ឲ្យដំណើរការបានឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 146

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 160

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 152

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 153

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 141

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 243

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 406

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 283

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 272

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 274

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 273

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 404

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...