ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការនៅប្រទេសអុីស្រាអែល ឆ្នាំសិក្សា ២០២៥-២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការទាំងអស់ឱ្យខិតខំសិក្សាស្រាវជ្រាវនិងអនុវត្ត ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍ថ្មីៗសម្រាប់ជ្រោមជ្រែង និងបម្រើដល់ការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើនិស្សិតទាំងអស់ឱ្យរក្សាភាពប្រុងប្រយ័ត្ននិងអនុវត្តវិធានការសុវត្ថិភាព ហើយបានជូនពរឱ្យទទួលបានសុខភាពល្អ សុខសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕