សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​បូព៌ា​សែន​ជ័យ​ត្រូវការ​ពង្រឹង​ថែមទៀត

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4452

សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​បូព៌ា​សែន​ជ័យ ​នៅ​ភូមិ​កំពង់​ថ្នល់ ឃុំ​ល្វា ស្រុក​ព្រះស្ដេច​ ខណៈ​នេះ​ត្រូវបាន​គេ​មើលឃើញ ​ពី​ភាពចាំបាច់ ​ដែល​ត្រូវ​ពង្រឹង​ថែមទៀត​ ដើម្បី​ឲ្យ​ក្លាយជា​សហគម​ន៏​មួយ ​ដែល​អាច​បង្ហាញ​ ពី​ភាពជា​គំរូ​ដល់​កសិករដទៃ។

បញ្ហា​នេះ​ត្រូវ បាន​បង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​ឱកាស​ ដែល​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​អញ្ជើញ​ទៅ​ទីនោះ ​កាលពី​ចុង​ស​ប្ដា​ហ៏​នេះ​ ដើម្បី​ពិនិត្យ​ការធ្វើ​ស្រូវ​ដើមរដូវ​ផង ​និង​បាន​ជួប​ជាមួយ​កសិករ​ចំនួន១០០គ្រួសារ ​ដែលជា​សមាជិក​សហគម​ន៏​នេះ​ផង។

តំ​ណា​ង​សហគម​ន៏ ​បាន​ជម្រាប​ឯកឧត្តម​រដ្ឋមន្ដ្រីថា ដោយសារ​សហគម​ន៏​នេះ ​ទើប​បង្កើតឡើង ​គឺ​នៅមាន​លក្ខណៈ​ទន់ខ្សោយ​និង​មិនទាន់មាន​ភាពម្ចាស់ការ​នៅឡើយ។

ឯកឧត្តមរដ្ឋមន្ដ្រី ​បាន​ជូន​យោ​លប​ល់​ថា ជាការ​ងារ​ចំពោះ ​គឺ​សហគម​ន៏​ត្រូវ​បន្ដ​ដោយ​ការរួម​គ្នា​ធ្វើ​នូវ​អ្វី ដែល​សហគម​ន៏​ បាន​អនុវត្ដ​កន្លងមក។ជាមួយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​រៀបចំ​ បើក​វគ្គ​បណ្ដុះបណ្ដាល​ ស្ដីពី​ការគ្រប់គ្រង​ដល់​សហគម​ន៏​ ដើម្បី​ពង្រឹង​ការដឹកនាំ​ឈានទៅរក​ការគ្រប់គ្រង​សហគម​ន៏​ដោយ​ខ្លួនឯង។

ឯកឧត្តមក៏បាន​លើកឡើង​ពី​ពិសោធ​ន៏​របស់​សហគម​ន៏​មួយចំនួន ​ដែល​បាន​ជួបប្រទះ​ និង​ជម្នះ​បាន​នាពេល​កន្លងទៅ។ លោក​ជឿ​ល​ជា​ក់ថា សហគម​ន៏​នេះ​ពិតជា​ទៅមុខ​ប្រសិន​ជាមាន​ជួយ​ជំរុញ​បន្ថែម​ពី​ក្រសួង​មន្ទីរ​កសិកម្ម​ខេត្ដ​និង​មន្ទីរជំនាញ ព្រមទាំង​ការប្រឹងប្រែង​ព្យាយាម​ផ្ទាល់​របស់​សមាជិក​សហ​គម​ន៏​ផង។

ទាក់ទង​ដល់​ការ​បង្កបង្កើនផល ឯកឧត្តម​រដ្ឋមន្ដ្រី​ បានស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​សហការ​ជាមួយ ​នាយកដ្ឋាន​នីតិកម្ម ចេញ​សេចក្ដីណែនាំ​មួយ ​ស្ដីពី​ការប្រើប្រាស់​ថ្នាំ​ជំនួយការ​លូតលាស់​លើ​ដំណាំ​ស្រូវ ដំណាំ​ហូប​ផ្លែ ​ដើម្បីឱ្យ​មន្ទីរ​កសិកម្ម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ ​និង​ផ្សព្វផ្សាយ​តាម​វិទ្យុ តាម​ទូរ​ទស្ស​ន៏​បន្ថែ​ទៀត។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​កសិករ​កុំឱ្យ​ប្រើប្រាស់​ថ្នាំពុល កសិកម្ម និង​ជីគីមី​ផងដែរ ព្រោះ​វា​បង្ក​ការប៉ះពាល់​ច្រើន​ដល់​ទឹកដី ចំណីអាហារ របស់​យើង។តែ​កសិករ​ត្រូវ​ប្រើប្រាស់​ជីធម្មជាតិ និង​ថ្នាំពុល​កសិកម្ម​ជំនួស​វិញ។

សូមបញ្ជាក់ថា ល្បឿន​ការងារ​ប​ង្ដ​បង្កើន​ផល​ស្រូវ​រដូវវស្សា​ខេត្ដ​ព្រៃវែង​គិត​ត្រឹម​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ បាន​ភ្ជួរ​រាស់​សរុប​ទទួលបាន៦៧.៩៩៣ហិកតា ស្ទូង​សរុប​បាន៤៨.៦៧៤ហិកតា ស្មើ១៩.៤៧ភាគរយ ក្នុងនោះ​មាន​ស្រូវស្រាល២៩.៣២៦ហិកតា ស្រូវកណ្ដាល១១.១៣៣ហិកតា ស្រូវធ្ងន់ ៧.៩០១ហិកតា ស្រូវ​ឡើង​ទឹក ៣១៤ហិកតា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 527

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 674

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 464

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 430

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 407

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 491

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 528

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 538

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 494

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 511

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 454

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 549

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...