នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបាននឹងកំពុងលះបង់កម្លាំងកាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ស្មារតីស្នេហាជាតិ និងការពារអធិបតេយ្យភាពជាតិកម្ពុជា។
តាមរយៈការយកចិត្តទុកដាក់នេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់បងប្អូនកងទ័ព ដែលជាសក្ខីភាពមួយសបញ្ជាក់អំពី «សម្ព័ន្ធមេត្រីភាព» ផ្សារភ្ជាប់រវាងស្ថាប័នស៊ីវិល និងស្ថាប័នជួរមុខ ក្នុងការជួយសហការគាំទ្រ និងរួមចំណែកការពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបានដោយកម្រនេះជានិរន្តរ៕