ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង EU-German GATE ក្នុងការជំរុញការនាំចេញកសិផលកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ

ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 334

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋាន​ក្សេត្រ​សាស្ត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង (PSC) លើកទី៤ ស្តីពី «ភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើក​ច្រក​ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម» (EU-German GATE Project) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាង​ក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោង EU-German GATE ដែលជាគម្រោងជំនួយបច្ចេកទេសគាំទ្រដោយសហភាព​អឺរ៉ុប (EU) និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការជំរុញការបើកច្រកទីផ្សារអន្តរជាតិ ពង្រឹងសមត្ថភាពជំនាញពាណិជ្ជកម្ម និងការសម្រួលការនាំចេញកសិផល​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងចីរភាព។
នៅក្នុងកិច្ចប្រជុំ តំណាងក្រសួងកសិកម្ម បានលើកបង្ហាញពីវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនកម្មភូតគាមអនាម័យអេឡិចត្រូនិក (ePhyto System) រួមមាន៖ ការបញ្ចប់ការធ្វើតេស្តមុខងារ e-Payment ជាមួយធនាគារ អេស៊ីលីដា ការធ្វើតេស្តផ្លាស់ប្តូរទិន្នន័យ ePhyto ជាមួយប្រទេសថៃ តាមរយៈ ASW/CNSW ការរៀបចំតភ្ជាប់ជាមួយប្រទេសឥណ្ឌូនេស៊ី និងការបណ្តុះបណ្តាលមន្ត្រីជំនាញ និងធុរជន។ ប្រព័ន្ធនេះ​គ្រោង​នឹងដាក់ឱ្យដំណើរការជាផ្លូវការ (Go-Live) នៅចុងឆ្នាំ២០២៦ ដើម្បី​ឆ្លើយ​តបទៅនឹងការកើនឡើង នៃការនាំចេញកសិផលកម្ពុជា និងលើកកម្ពស់​តម្លា​ភាពពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 257

កូនត្រី និងកូនក្តាមសេះ ប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែន សមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីលែងកូនត្រី...
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 335

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង EU-German GATE ក្នុងការជំរុញការនាំចេញកសិផលកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 349

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមបើក និងបិទវគ្គបណ្តុះបណ្ដាលស្តីពី ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ដល់មន្ត្រីព្រៃឈើ នៅតាមបណ្ដាលខេត្តចំនួន៤

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 563

កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន

តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 548

ជនភៀសសឹក ៤៧១គ្រួសារ នៅខេត្តព្រះវិហារ កំពុងទទួលបានការគាំទ្រលើការងារចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ​ជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ មានដូចជា៖...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 588

លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 530

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ​ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group)

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 600

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 561

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 736

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 816

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...