កូនត្រី និងកូនក្តាមសេះ ប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែន សមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 255

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បី​បង្កើន​ធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» នៅដែនសមុទ្រខេត្តព្រះសីហនុ។ 
ពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ហ៊រទាន សីហនុវីល ដោយមានការចូលរួមពី លោក TONG XINHONG អគ្គនាយកក្រុមហ៊ុន លោក អ៊ុក វិបុល ប្រធាន នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។  
ថ្លែងនាឱកាសបើកកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្មវិធី លែងកូនត្រីចំនួន ១០,០០០ ក្បាល និងកូនក្តាមសេះចំនួន ៥០,០០០ ក្បាល ចូលទៅក្នុងដែនសមុទ្រនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ និង ជាក់ស្តែងក្នុងការអភិរក្ស បង្កើន និងពង្រីកប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឱ្យកាន់ តែសម្បូរបែបថែមទៀត។
លោកជំទាវ បានបន្ថែមថា ការអភិរក្សធនធានជលផលមិនមែនជាបន្ទុកដាច់ ដោយឡែករបស់ស្ថាប័នរដ្ឋនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ភាគីពាក់ព័ន្ធ ទាំងអស់។ ជាមួយគ្នានេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះគំរូដ៏ប្រពៃនៃកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជនមួយនេះ។ លោកជំទាវ សូមលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដទៃទៀត ចូលរួមក្នុងសកម្មភាពអភិរក្សឱ្យបានផុលផុស ដើម្បីធានានិរន្តរភាពធនធាន ជលផល និងទ្រទ្រង់ជីវភាពសហគមន៍នេសាទក្នុងតំបន់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 256

កូនត្រី និងកូនក្តាមសេះ ប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែន សមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីលែងកូនត្រី...
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 333

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង EU-German GATE ក្នុងការជំរុញការនាំចេញកសិផលកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ចេញ​ផ្សាយ​ ២២ កញ្ញា ២០២៦ 346

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមបើក និងបិទវគ្គបណ្តុះបណ្ដាលស្តីពី ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ដល់មន្ត្រីព្រៃឈើ នៅតាមបណ្ដាលខេត្តចំនួន៤

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 563

កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន

តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 548

ជនភៀសសឹក ៤៧១គ្រួសារ នៅខេត្តព្រះវិហារ កំពុងទទួលបានការគាំទ្រលើការងារចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ​ជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ មានដូចជា៖...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 588

លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 530

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ​ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group)

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 600

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 561

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 736

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 816

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...