ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណ៩០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប ៣ ៣០០គីឡូក្រាម ក្នុងនោះត្រកួនបានចំនួន ២ ០០០គក និងស្ពៃចង្កឹះចំនួន ១ ៣០០គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ការប្រមូលផលបានចំនួន ៧លើក ស្មើ ៩ ២០០គីឡូក្រាម ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន ៤ ៧៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៤៣០គីឡូក្រាម និងស្ពៃក្រញ៉ាញ់ចំនួន ១០០គីឡូក្រាម៕