ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់កូនក្រៀល បានចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ជាប្រភេទស្រូវផ្ការំដួលបានចំនួន២គ្រួសារ ស្មើនិង ៧ ៩២៤គីឡូក្រាម និងស្រូវនាងអំបានចំនួន៥៧គ្រួសារ ស្មើនិង ២១៥ ៥៧៣គីឡូក្រាម សរុបរួមចំនួន ៥៩គ្រួសារ សរុបរួមចំនួន ២២៣ ៤៩៧គីឡូក្រាម។
គិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីមន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុប ១៨៦គ្រួសារ ស្មើនិង ៧៧៨ ៣១៤គីឡូក្រាម។ ក្នុងនោះស្រូវផ្ការំដួលបានចំនួន២៣គ្រួសារ ស្មើនិង ៩៣ ២៩២គីឡូក្រាម ស្រូវនាងអំបានចំនួន១៦៣គ្រួសារ ស្មើនិង ៦៨៥ ០២២គីឡូក្រាម៕