ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 2134

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម អធិកាដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម  ចុះបង្ក្រាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅក្នុងស្រុកព្រៃឈរ និងស្រុកំពង់សៀម ខេត្តកំពង់ចាម។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឧបករណ៍ខុសច្បាប់ដែលរឹបអូបបាន និងបំផ្លាញចោល នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាមចូលបឹងធម្មជាតិវិញ។ ចំណែក ឧបករណ៍ខុសច្បាប់ដែលរឹបអូសបាន និងបំផ្លាញចោលនៅចំណុចទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ០៦មាត់  របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ  បង្គោលចម្រឹងចំនួន ៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ក៏បានប្រជុំនៅខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រី្ត និងពង្រឹងការងារ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាមថែមទៀតផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 176

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 184

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 238

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 216

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 229

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំនៅក្នុងស្រុកចំនួនពីរ ដើម្បីទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង ឈ្វេងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ ស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 219

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 219

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 229

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យសរុបបានចំនួន២៦គ្រួសារ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 246

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា និងលោក Wang Ding អញ្ជើញដឹកនាំកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាប ក្នុងសិក្ខាសាលាថ្នាក់តំបន់ មាន៥ប្រទេស

នៅរសៀលថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភា​វិទ្យាសាស្ត្រ​ប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 250

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​៖​ ក្រសួងកសិកម្មកំពុងជំរុញការតភ្ជាប់ទីផ្សារអង្ករថ្មីពីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៥​ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជានិងហ្វីលីពីន ឯកឧត្តម​ ឌិត​...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 238

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 253

ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យចំនួន ៤៦គ្រួសារជាប្រភេទស្រូវនាងអំ និងស្រូវផ្ការំដួល

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...