ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 552

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦» នៅសណ្ឋាគារ ហៃយ៉ាត រីជែន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីបើកដំណើរការស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយដែលភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល អាជីវកម្ម វិនិយោគិន និងអ្នកច្នៃប្រឌិត ទាំងក្នុងនិងក្រៅប្រទេស។ ការប្រកាសបើកដំណើរការនៅថ្ងៃនេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្លូវការ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក្រុមហ៊ុនជាតិនិងក្រុមហ៊ុនអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អ្នកផលិត បន្តគាំទ្រ និងចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍នាពេលខាងមុខនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ ពង្រឹងការផលិតទាំងគុណភាព និងស្តង់ដារផលិតតាមរយៈការវិនិយោគពីវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនឡើង៕

Other News
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 351

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ចែករំលែកបទពិសោធន៍ ដើម្បី​បញ្ជ្រាប​យេនឌ័រ ពង្រឹងសមត្ថភាព និងលើកកម្ពស់ស្ត្រីក្នុង​អនុ​វិស័យដំណាំ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 451

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 441

ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 529

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 550

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 540

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 553

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 600

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 740

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 723

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 745

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...