ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Maierdan Mugaiti អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២៥(25th AMAF Plus Three) នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា-ចិន បានពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយបានពិភាក្សាការជំរុញការបើកទីផ្សារឱ្យកាន់ទូលំទូលាយបន្ថែមទៀតសម្រាប់កសិផលកម្ពុជា និងជំរុញការវិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា តាមការអនុវត្តកម្មវិធីច្រករបៀងមច្ឆានិងអង្ករ ដើម្បីពង្រឹងកសិក-ពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជននៃប្រទេសទាំងពីរ៕