នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារដែលមាន ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម (AIDOC) លោក ជា សុខន អនុប្រធាន នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានជួបប្រជុំជាមួយតំណាងមកពីអង្គការ KOICA នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិភាក្សាផ្តោតទៅលើ «គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់ទូទាំងប្រទេស» ដែលគម្រោងនេះគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
សូមបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យមានប្រសិទ្ធភាព និងចីរភាព៕