ព័ត៌មានផ្សេងៗទៀត
«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់ លានហាលគ្រាប់ស្វាយចន្ទី និងគ្រឿងចក្រត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូតកាត់ ក្នុងទំហំគាំទ្រជាង ២ លានដុល្លារ ផ្តល់ជូន ៨៤ សហគមន៍ ឬស្មើនឹងកសិករប្រមាណ ១៦,០០០ នៅក្នុងខេត្តចំនួន ៤។ ជំនួសឱ្យការផ្តល់ជូនដាច់ដោយឡែក ក្រសួងបានផ្តោតលើការពង្រឹងសមត្ថភាពសហគមន៍ទាំងមូល ដែលជួយឱ្យកសិករ៖ 🔹 កាត់បន្ថយការចំណាយថ្លៃដើម 🔹 ផលិតបានគុណភាពខ្ពស់ 🔹 មានភាពធន់នឹងអាកាសធាតុ សូមបងប្អូនកសិករបន្តចូលរួមចងក្រងជាសហគមន៍កសិកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ និងការគាំទ្រជាបន្តបន្ទាប់