ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម និងមន្ត្រីកសិកម្មឃុំ។ គ្រាប់ពូជបន្លែទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់អង្គការ Helen Keller ក្នុងគោលបំណងជួយគាំទ្រដល់ប្រជាពលរដ្ឋឱ្យមានលទ្ធភាពដាំដុះបន្លែសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគ្រួសារ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានផ្តល់ជូននូវទឹកធ្យូងជីវៈ ដើម្បីជួយការពារ និងជំរុញការលូតលាស់របស់ដំណាំ ព្រមទាំងលើកកម្ពស់សុខភាពដំណាំ និងការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព។ សកម្មភាពនេះគឺជាការរួមចំណែកជំរុញផលិតកម្មបន្លែក្នុងសហគមន៍ បង្កើនលទ្ធភាពទទួលបានអាហារដែលមានសុវត្ថិភាព និងពង្រឹងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕