ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយៈគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីលទ្ធផលដែលបានកែសម្រួលទៅលើ UX/UI និងការរៀបចំទិន្នន័យឲ្យត្រឹមត្រូវតាម UX/UI របស់កម្មវិធីទូរស័ព្ទឆ្លាតវៃ និង ការចនា Web App ផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងមន្ត្រីអនុវត្តគម្រោងដែលពាក់ព័ន្ធក្នុងសមាសភាព CS4៕