ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី

ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 482

ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) រៀបចំ និងដំណើរការវេទិកាខាងលើនៅទីរួមខេត្តកំពង់ធំ។ 
វេទិកានេះបានផ្តល់ឱកាសជូនអ្នកចូលរួម ដែលជាមន្ត្រី និងទីប្រឹក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធាន និងមន្ត្រីអង្គការបណ្តាញកសិករ និងធម្មជាតិ (FNN) តំណាងកសិករ និងសហគមន៍កសិកម្មនៃខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ មន្ត្រីសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី សរុបចំនួន ៦១ នាក់ ដើម្បីស្តាប់ការបកស្រាយបទបង្ហាញ ពិភាក្សា និងធ្វើទស្សនកិច្ចនៅក្រុមហ៊ុន សាន់តាណា ដែលដាំ ប្រមូលទិញគ្រប់គ្រង កែច្នៃ និងលក់គ្រាប់ស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ 
ចំណុចសំខាន់ៗដែលវេទិកាបានផ្តោត មានដូចជា ៖ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងកិច្ចអន្តរាគមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងកម្មវិធី ASPIRE-AT បញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម បែបបទខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) តម្រូវការរបស់អ្នកទិញគ្រាប់ស្វាយចន្ទី លក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យរបស់ទីផ្សារបរទេស និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ។ល។ អង្គវេទិកាក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសហការក្នុងភាពជាដៃគូ ដែលជាទីទុកចិត្ត ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ទាំងបរិមាណ និងគុណភាពប្រកបដោយស្ថិរភាព ព្រមទាំងការធ្វើឱ្យគ្រាប់ស្វាយចន្ទី និងផលិតផលដែលកែច្នៃពីគ្រាប់ស្វាយចន្ទី មានគុណភាពខ្ពស់ សំដៅទទួលបានតម្លៃ ឬ ប្រាក់ចំណេញបន្ថែម។
ជាលទ្ធផល អ្នកចូលរួមបានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះឱកាសដែលអង្គវេទិកាបានផ្តល់ ដើម្បីភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម យល់ដឹងអំពីបញ្ហា និងដំណោះស្រាយ បានកត់ត្រា និងចងចាំនូវចំណុចសំខាន់ៗ ហើយយល់ស្របថានឹងបន្តសិក្សា និងទាក់ទងគ្នា ព្រមទាំងព្យាយាមកែលម្អកិច្ចការដែលជាចំណែករបស់ខ្លួន និងផ្សព្វផ្សាយបន្តជូនអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យផលិតកម្មស្វាយចន្ទីកម្ពុជាកើនផលិតភាព គ្រាប់ និងផលិតផលដែលកែច្នៃពីគ្រាប់ស្វាយចន្ទីមានតម្លៃសមរម្យ មានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកហូប និងទីផ្សារ គ្រាប់ស្វាយចន្ទីកម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញ ហើយគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃនឹងកើនប្រាក់ចំណេញដោយសមធម៌។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 284

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្ត្រីជំនាញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបជាមួយគណៈប្រតិភូអង្គការ...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 268

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 415

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ!

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ! កិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយកងកម្លាំងប្រដាប់អាវុធ...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 432

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 521

ដំណើរការ "សេវាសាធារណៈតាមឌីជីថល" ផ្លូវការហើយ

អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យដំណើរការ "សេវាសាធារណៈតាមឌីជីថល" ផ្លូវការហើយ។ បងប្អូនអាចស្នើសុំវិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចំនួន...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 483

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី

ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 486

កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លេីក​ទី​១​ ឆ្នាំ​២០២៦

នៅ​ថ្ងៃទី​២៥​ ខែ​មិថុនា​ ឆ្នាំ២០២៦ ឯកឧត្ដម​ ឡោ​ រស្មី​ អនុរដ្ឋលេខាធិការ​ និងជា​អនុប្រធានគណ:កម្មាធិការប្រយុទ្ធនឹងជំងឺ​អេដស៍​ប្រចាំ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 605

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិ​ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល​ និងអនុក្រឹត្យស្តីពីកា​រពិន័យអន្តរការណ៍​ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិ​...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 615

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ អញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅសាលមហោស្រព កោះពេជ្រ

តបតាមការចាត់តាំងរបស់ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 569

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មេីសនឹងច្បាប់ស្តីពីជលផល

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២៥ មិថុនា ២០២៦ 562

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជារួមដំណើរជាមួយធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅខេត្តកំពង់ចាម និងកំពង់ធំ

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង...