នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយសប្បុរសធម៌ ជា គ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខារ ពីក្រុមហ៊ុន សាយីម៉ិច តាម្ចាស់ស្រែ ខូអិលធីឌី ដឹកនាំដោយលោកស្រី ម៉ម រេនឌី និងក្រុមហ៊ុន ជា ឆាយណា ត្រេឌីង ឯ.ក ដឹកនាំដោយលោក ជា ឆាយ សម្រាប់ផ្គត់ផ្គង់ជូនវីរយុទ្ធជនសមរភូមិមុខ និងកងកម្លាំងការពារព្រំដែននៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនទាំងពីរ សម្រាប់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ដែលជាសក្ខីភាពបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា៕