ឯកឧត្តម គង់ ច័ន្ទវាសនា អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Universal Aliance ចូលជួបពិភាក្សាការងារ​

ចេញ​ផ្សាយ​ ១ ឧសភា ២០២៥ 1652

តបតាមការ​ចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ នារសៀលថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Universal Aliance​ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាដ្រូន​មកពីប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ​។ កិច្ចពិភាក្សានេះ​មានការចូលរួមផងដែរដោយឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ​ រស្មី​ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម​ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ​ រដ្ឋបាលជលផល​ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។ 
ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញចំណាប់អារម្មណ៍​ និងវាយតម្លៃខ្ពស់ចំពោះបច្ចេកវិទ្យាដ្រូនទំនើបរបស់ក្រុមហ៊ុនដែលអាចប្រើប្រាស់ជាប្រយោជន៍ច្រើនយ៉ាងក្នុងអនុវិស័យនានានៃវិស័យកសិកម្ម​ ដូចជាការកំណត់ព្រំប្រទល់ដី​ ការរាប់ចំនួនដើមឈើ​ និងរុក្ខជាតិ​ ការបាច​ព្រោះគ្រាប់ពូជ​ ការតាមដានចលនាសត្វព្រៃកម្រ​ ការ​តាមដាន​បទល្មើសព្រៃឈើ​ និងនេសាទ​។ ល។ 
ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គភាពពាក់ព័ន្ធសិក្សា​ និងវាយតម្លៃតម្រូវការជាក់ស្តែងអំពីប្រភេទសេវាកម្ម​ដែលអង្គភាពនីមួយៗ​មានតម្រូវការក្នុងរយ:ពេលខ្លី​ មធ្យម​ និងវែង​ ដើម្បីពិនិត្យលទ្ធភាពស្វែងរកថវិកាគាំទ្រអនុវត្ត​ សំដៅបង្កើនល្បឿន​ការអភិវឌ្ឍវិស័យកសិកម្ម។ 
ទន្ទឹមនេះ​ ឯកឧត្តមបានណែនាំ​ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យផ្តល់ព័ត៌មានលម្អិតអំពីសេវាកម្ម​ ការបណ្តុះបណ្តាល​ ប្រភេទដ្រូន​ និងតម្លៃ​សេវាកម្ម ដើម្បីក្រសួងអាចពិនិត្យលទ្ធភាព​ និងពិចារណាប្រើប្រាស់នាពេលអនាគត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 33

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 29

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 29

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 37

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 29

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 33

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 105

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 103

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 100

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 230

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 246

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...