នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញការងារដោះស្រាយបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានស្តាប់នូវរបាយការណ៍ការងារពីលោកអភិបាលស្រុក សមាជិក សមាជិកា នៃអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានដាក់ចេញវិធានការត្រូវអនុវត្តចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ នៅស្រុកមង្គលបូរីនាពេលកន្លងមក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងារឃុំទាំង១៣ ឱ្យខិតខំអនុវត្តនូវវិធានការ និងសកម្មភាពការងារចំពោះមុខដូចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ៕