ព័ត៌មានផ្សេងៗទៀត
ក្រុមហ៊ុន វីរៈប៊ុនថាំ និងសហគមន៍កសិកម្មទំនើបចំនួន៣ នៅក្នុងខេត្តបាត់ដំបង រួមមាន សហគមន៍មកពីស្រុកមោងឫស្សី តំបន់កង្ហត់ និងស្រុកថ្មគោល បានចុះកិច្ចសន្យាផ្តត់ផ្តង់ស្រូវសើមជាង ១ម៉ឺនតោន ជាលើកទី២ លើផ្ទៃដីសរុប ២ ៣០០ ហិកតា។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន វរៈ ប៊ុនថាំ ដែលបានបន្តធ្វើជាដៃគូយុទ្ធសាស្ត្រដ៏ល្អ ព្រមទាំងបានអំពាវនាវឱ្យបងប្អូនកសិករក្នុងសហគមន៍ បន្តប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងអនុវត្តតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីផលប្រយោជន៍រួមយូរអង្វែង៕