ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំរអាង ឃុំត្បែងមួយ ឃុំរីករាយ ឃុំចំរើន ឃុំរណសិរ្ស ឃុំរំដោះ ឃុំគូលែនជើង និងឃុំគូលែនត្បូង នៃខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគបរិភោគជូនដល់កងទ័ពដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកគូលែន ខេត្តព្រះវិហារ។ សម្ភារទាំងនោះរួមមាន៖ ទឹកសុទ្ធ បន្លែ ផ្លែឈើ និងទឹកផ្លែឈើ ដែលជាទឹកចិត្តរបស់មន្រ្តីកសិកម្មឃុំ ដើម្បីតបស្នងសងគុណដល់ការលះបង់កម្លាំងកាយចិត្តការពារមាតុភូមិរបស់យើងពីការឈ្លានពានរបស់ប្រទេសថៃ៕