ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានក្រុមការងារមន្ត្រីកសិកម្មឃុំ-សង្កាត់នៅតាមតំបន់នីមួយៗដើម្បីបង្ហាញពីទម្រង់សំណួរដែលបានរៀបចំដាក់ដំណើរការក្នុងកម្មវិធី FarmBook App។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីបណ្តុះបណ្តាល និងណែនាំដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យចេះប្រើប្រាស់ និងបំពេញទម្រង់សំណួរក្នុងកម្មវិធី FarmBook ក្នុងការប្រមូលទិន្នន័យពីអ្នកផ្តល់សេវាកម្មប្រើប្រាស់គ្រឿងយន្តកសិកម្ម។
ទិន្នន័យដែលប្រមូលបាននឹងត្រូវយកមកប្រើប្រាស់ក្នុងការប៉ាន់ប្រមាណតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងតំបន់ ដើម្បីឆ្លើយតបនឹងរដូវបង្ករបង្កើនផលដែលនឹងមកដល់នាពេលខាងមុខ៕