នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង(CaWSIP-MAFF) បានអញ្ជើញដឹកនាំក្រុមការងារ ចុះសិក្សាទីតាំងនិងពិនិត្យស្ថានភាពក្នុងសហគមន៍កសិកម្មសានគរមានជ័យ នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) នៅក្នុងតំបន់អនុវត្តគម្រោងទំនប់៣០កញ្ញា ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោង អាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្មឃុំ តំណាងសហគមន៍កសិកម្ម និងកសិករចំនួន ៣០នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានប្រជុំពិភាក្សានិងស្វែងរកពីចំណុចខ្លាំងនិងបញ្ហាប្រឈមនានា ស្តីពីសក្កានុពលវិស័យកសិកម្មនៅក្នុងតំបន់ និងបានស្នើដល់រដ្ឋបាលស្រុក-ឃុំ ជួយសម្របសម្រួលដល់សហគមន៍កសិកម្មដែលនឹងទទួលបានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធពីគម្រោងលេីផលិតកម្មដំណាំបន្លែសុវត្ថិភាព។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យពីស្ថានភាពទីតាំងផលិតកម្មដំណាំបន្លែរបស់សហគមន៍កសិកម្មសានគរជោគជ័យ និងបានផ្តល់អនុសាសន៍ណែនាំដល់ប្រជាកសិករបន្តដាំដុះផលិតកម្មដំណាំបន្លែដោយមានផែនការច្បាស់លាស់ ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងស្របតាមតម្រូវការទីផ្សារជាក់ស្តែង៕