ព័ត៌មានផ្សេងៗទៀត
សម្រាប់រដូវកាលក្រោយ «សហគមន៍កសិកម្មទំនើប» នៅតែជា ជម្រើសដ៏ប្រសើរបំផុតក្នុងការការពារកសិករពីហានិភ័យនៃការធ្លាក់ចុះថ្លៃស្រូវប្រកបដោយនិរន្តរភាព តាមរយៈ៖ -ការផ្ដល់ដើមទុនកម្ចីដែលមានអត្រាការប្រាក់ទាប -កាត់បន្ថយថ្លៃដើមផលិត -ការចុះកិច្ចសន្យាទិញ-លក់ក្នុងតម្លៃសមរម្យ ទុកជាមុន។ រហូតមកដល់ពេលនេះ កសិករដែលបានចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើប មិនបានរងផលប៉ះពាល់ ពីការធ្លាក់ចុះថ្លៃស្រូវឡើយ។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃថ្លៃស្រូវភ្លាមៗសម្រាប់ រដូវកាលនេះ ក្រសួងអំពាវនាវ ភាគីពាក់ព័ន្ធទាំងអស់៖ -រោងម៉ាស៊ីនទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ -ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់ -ម្ចាស់ដី ជួយកាត់បន្ថយថ្លៃឈ្នួលដី -អ្នកហូបសូមជួយទិញអង្ករ និងគាំទ្រ ដល់រោងម៉ាស៊ីនជាដៃគូ ដែលបានចូលរួមទិញស្រូវពីកសិករ និងសហគមន៍៕