ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គង់ផ្គង់ផលិតផលបន្លែឆ្លើយតបទៅនឹងតម្រូវការបន្លែនៅកម្ពុជា

ចេញ​ផ្សាយ​ ៧ ឧសភា ២០២៦ 4042

នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្ដម បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជំរុញផលិតកម្មដំណាំរដូវ និងដោះស្រាយបញ្ហាប្រឈមនានា ពិសេសផែនការផ្គត់ផ្គង់ផលិតកម្មបន្លែនៅកម្ពុជា និងការជំរុញការផលិតដំណាំរដូវជាអាទិភាព រួមមាន៖ ដំឡូងមី ពោតក្រហម ម្នាស់ និងដំណាំរួមផ្សំផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ ផលិត កម្ម ដំណាំរដូវ ដោយផ្តោតលើការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ តាមបណ្ដាខេត្តដែលមានសក្ដានុពលខ្ពស់។ គោលបំណង សំខាន់ គឺជំរុញការបង្កើនផលិតភាព និងគុណភាពផលិតផល ឱ្យស្របតាម ស្តង់ដា រទីផ្សារ និងអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូលពី បរទេស។
ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមការងារជំនាញរៀបចំផែនការ ចុះ ពិនិត្យវឌ្ឍនភាពការងារនៅតាមបណ្ដាខេត្តជាជំហានៗ ដោយផ្តោតលើ ការ ពង្រឹងស្ថានីយ៍ ស្រាវជ្រាវពូជដំណាំ និងបន្លែ ការកែលម្អប្រព័ន្ធស្រោចស្រព ការបណ្ដុះ បណ្ដាលបច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ ព្រមទាំងការ រៀបចំ និងគ្រប់គ្រងទិន្នន័យផ្លូវការ ដោយសហការជាមួយ មន្ទីរកសិកម្ម រាជធានី-ខេត្ត។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត នឹងដឹកនាំជំនាញចុះពិនិត្យស្ថានភាព និងសក្ដានុ ពល ដំណាំរដូវនៅខេត្ដកំពង់ចាម និងខេត្ដព្រៃវែង នៅសប្ដាហ៍ក្រោយ ដើម្បីលើក ទឹកចិត្ត ពង្រឹង សមត្ថភាពមន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យក្លាយជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការជួយគាំទ្រប្រជាកសិករ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មានទីផ្សារ និងការប្រមូលទិន្នន័យ កសិកម្មឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 122

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 119

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 281

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 540

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 557

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 730

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 688

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញជួបសំណេះសំណាល​ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំអូរប្រសាទ​ និងឃុំគយម៉ែង​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ ឯកឧត្តម សរ​ ចិត្រា អនុប្រធានក្រុមការងារ...
ចេញ​ផ្សាយ​ ៣ តុលា ២០២៦ 868

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1019

ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ

នាថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1062

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតកំណើតដំបូង បង្កើត «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 878

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1001

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...