ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 2779

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ការបោសសម្អាតមីន រំដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីលុបបំបាត់ផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីន និងការប្រែក្លាយដីគ្រោះថ្នាក់ទៅជាដីចម្ការប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានខិតខំជំរុញការងារនេះ ដោយប្រែក្លាយកម្ពុជាពីសង្គ្រាមមកជាប្រទេសមានសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមពីដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រទេសមិត្តដែលបានចូលរួមគាំទ្រក្នុងការងារនេះផងដែរ។
បើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 484

កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន

តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 471

ជនភៀសសឹក ៤៧១គ្រួសារ នៅខេត្តព្រះវិហារ កំពុងទទួលបានការគាំទ្រលើការងារចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ​ជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ មានដូចជា៖...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 501

លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 461

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ​ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group)

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 570

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 551

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 525

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 702

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 789

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 760

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 710

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 721

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...