ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញធ្វើអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដ សមាសភាគទី៣នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)

ចេញ​ផ្សាយ​ ៤ កក្កដា ២០២៥ 3424

នៅថ្ងៃព្រឹកទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP រួមជាមួយឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្ដមណ្ឌលគិរី បានអញ្ជើញធ្វើជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដើមអនុវត្ដសមាសភាគទី៣ស្ដីពី សេវាគាំទ្របង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក លោកប្រធានរដ្ឋបាលខេត្ដ ក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ CaWSIP-MAFF ក្រុមការងារអនុវត្ដគម្រោងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដមណ្ឌលគិរី អាជ្ញាធរស្រុក-ឃុំ មន្រ្ដីកសិកម្មឃុំ សហគមន៍ (កសិកម្ម ព្រៃឈើ ប្រើប្រាស់ទឹក) វិស័យឯកជន អង្គការដៃគូរ និងកសិករគំរូ ក្នុងតំបន់វិសាលភាពអនុវត្ដគម្រោង។ 

ឯកឧត្តមដ្ឋលេខាធិការបានគូសបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការសកម្មភាព និងលទ្ធផលរំពឹងទុកនៃការអនុវត្តគម្រោងដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធ ក៏ដូចជាបញ្ជ្រាបការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាតបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ Climate Smart Agriculture (CSA) និងកំណត់មុខសញ្ញាដែលធ្វេីឱ្យថ្លៃដេីមផលិតកម្មមានតម្លៃខ្ពស់សំដៅសិក្សាស្រាវជ្រាវរកបច្ចេកទេសកាត់បន្ថយថ្លៃដេីមលេីមុខដំណាំអាទិភាពក្នុងតំបន់គោលដៅ។

ក្នុងអង្គសិក្ខាសាលា ឯកឧត្ដមអភិបាលរងនៃគណៈភិបាលខេត្ដ បានគាំទ្រដល់គម្រោង និងស្នើដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ កសិករ និងអ្នកពាក់ព័ន្ធ ត្រូវប្ដេជ្ញាចូលរួមសហការជាមួយនឹងគម្រោងដើម្បីកែលម្អធនធានទឹកសម្រាប់ប្រើប្រាស់ទៅតាមពហុបំណង បង្កើនផលិតកម្មកសិកម្មឱ្យមានភាពសំបូរបែប បំពេញតម្រូវការក្នុងខេត្ដ និងតំបន់ ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលរង ក៏បានបង្ហាញពីតំបន់សក្តានុពលនិងដំណាំអាទិភាពក្នុងវិសាលភាពគម្រោងផងដែរ។

ថ្លែងក្នុងកម្មវិធីបេីកសិក្ខាសាលានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការលើកឡើងរបស់ឯកឧត្ដមអភិរងនៃគណៈអភិបាលខេត្ដ រួមមាន តំបន់មានសក្ដានុពល ប្រភេទមុខដំណាំអាទិភាព ការចូលរួមជួយគាំទ្រ និងសហការពីអាជ្ញាធរស្រុក ឃុំ និងកសិករ។  ឯកឧត្ដមបានបន្ថែមថា គម្រោងកំពុងអនុវត្ដនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងគោលបំណងកែលម្អសន្ដិសុខទឹកកម្ពុជា ធ្វើឱ្យការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានឹងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កសិករទទួលផល និងអ្នកពាក់ព័ន្ធមូលដ្ឋានពីបច្ចេកទេសសមស្របនានា ការកំណត់បានប្រភេទមុខដំណាំមានសក្តានុពលក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាជន ។

ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាធ្វើការពិភាក្សានិងផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀតសំដៅធ្វេីឱ្យការអនុវត្តផែនការសកម្មភាពគម្រោងទទួលបានតាមលទ្ធផលរំពឹងទុកប្របកដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 146

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 233

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 234

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 187

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 229

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 199

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 192

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 342

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 527

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 381

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 373

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...