ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការសន្ទនាគោលនយោបាយសម្រាប់ការបង្កើតកម្មវិធីទទួលស្គាល់មន្ទីរពិសោធន៍នៃភាគីទីបី ក្នុងក្របខណ្ឌវិធានការភូតគាមអនាម័យស្តង់ដារអន្តរជាតិលេខ៤៥ នៅខេត្ដសៀមរាប

ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៥ 1272

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ការសន្ទនាគោលនយោបាយសម្រាប់ការបង្កើតកម្មវិធីទទួលស្គាល់មន្ទីរពិសោធន៍នៃភាគីទីបី ក្នុងក្របខណ្ឌវិធានការភូតគាមអនាម័យស្តង់ដារអន្តរជាតិលេខ៤៥ ក្រោមគម្រោង STDF ស្ដីពី "ការពង្រឹងការអនុលោមភាពតាមភូតគាមអនាម័យ ដើម្បីជំរុញកិច្ចពាណិជ្ជកម្មគ្រាប់ពូជនៅអាស៊ីប៉ាស៊ីហ្វីក" (STDF/PG/755) ដែលរៀបចំដោយ សមាគមអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នស្រាវជ្រាវកសិកម្ម (APAARI) នៅក្រុងសៀមរាប។ 
APAARI បានសហការជាមួយ សម្ព័ន្ធគ្រាប់ពូជអាស៊ី និង ប៉ាស៊ីហ្វិក (APSA), Croplife អាស៊ី, សហព័ន្ធគ្រាប់ពូជអន្តរជាតិ (ISF) និងសមាគមពាណិជ្ជកម្មគ្រាប់ពូជអាមេរិក (ASTA) ក្នុងនាមប្រទេសបង់ក្លាដែស កម្ពុជា ឡាវ នេប៉ាល់ ហ្វីលីពីន ថៃ និងវៀតណាម បានអនុវត្តន៍គម្រោង ការពង្រឹងការអនុលោមភាពតាមវិធានភូតគាមអនាម័យដើម្បីជំរុញពាណិជ្ជកម្មគ្រាប់ពូជនៅអាស៊ីប៉ាស៊ីហ្វិក (STDF/PG/755) ចាប់ពីឆ្នាំ២០២២ ដែលត្រូវបានបញ្ជូនទៅThe Standards and Trade Developement Facility (STDF)។ 
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្ដម បានកោតសរសើរដល់ APAARI ដែលបានរៀបចំសិក្ខាសាលានេះឡើង និងចំពោះ STDF លើការគាំទ្រគម្រោង ការពង្រឹងការអនុលោមភាពតាមវិធានភូតគាមអនាម័យដើម្បីជំរុញពាណិជ្ជកម្មគ្រាប់ពូជនៅអាស៊ីប៉ាស៊ីហ្វិក" (STDF/PG/755) ក្នុងភាពជាដៃគូឯកជនក្នុងការជំរុញពាណិជ្ជកម្មគ្រាប់ពូជនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទទួលស្គាល់ APSA, CropLife Asia, ISF, ASTA និងដៃគូប្រទេសដែលរួមគ្នាប្តេជ្ញាចិត្ត ក្នុងការអនុវត្ដគម្រោងនេះ។ 
ឯកឧត្តមបន្ថែមថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់កសិកម្មកម្ពុជា ពីព្រោះគ្រាប់ពូជ គឺជាចំណុចចាប់ផ្តើមនៃផលិតកម្ម ហើយការធានាគុណភាព និងសុវត្ថិភាពរបស់វាមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀង និងពាណិជ្ជកម្ម ដែលជាឱកាសកម្ពុជាពង្រឹងប្រព័ន្ធភូតគាមអនាម័យ កសាងសមត្ថភាពក្រុមបច្ចេកទេស និងសិក្សាពីប្រទេសជិតខាង តាមរយៈកិច្ចសហប្រតិបត្តិការ។ ការទទួលស្គាល់មន្ទីរពិសោធន៍ភាគីទីបីនឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ និងជួយបង្កើនទំនុកចិត្តលើដំណើរការចេញវិញ្ញាបនប័ត្រគ្រាប់ពូជ សម្រួលដល់ការធ្វើពាណិជ្ជកម្មគ្រាប់ពូជដោយរលូន និងបើកឱកាសថ្មីៗសម្រាប់កសិករ និងវិស័យឯកជន។
ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណដល់ដៃគូរទាំងអស់ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសទទួលផល និងស្នើដល់អ្នកចូលរួមទាំងអស់ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីធានាថាលទ្ធផលនៃសិក្ខាសាលានេះ នាំទៅរកផលជាវិជ្ជមាន និងយូរអង្វែងសម្រាប់កសិករ ឧស្សាហកម្មគ្រាប់ពូជ និងតំបន់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 31

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 33

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 44

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 50

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 386

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 393

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 422

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 443

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 407

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 536

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 530

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...