ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោក ឃុន កក្កដា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក អមដំណើរដោយ លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព សរុប ១០០គ្រួសារ ដែលជម្លៀសមកពីតាមព្រំដែន នៃស្រុកថ្មពួក មករកទីទួលសុវត្ថិភាព។
អំណោយទាំងនោះរួមមាន៖ អង្ករ មីជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ និងទឹកបរិសុទ្ធ។ ចំណែកសម្ភារៈប្រើប្រាស់របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលយកចែកជូនរួមមាន៖ សាប៊ូបោកខោអាវ សាប៊ូលាងដៃ ធុងទឹកចំរោះទឹកស្អាត កៅស៊ូតង់ខៀវ៕