រដ្ឋមន្ត្រីអំពាវនាវឱ្យកសិករប្រកាន់គោលការណ៍កុំទុកដីឱ្យនៅទំនេរ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4707

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ​បាន​លើកទឹកចិត្ដ ដ​ល់​កសិក​រ ដែ​ល​ដាំ​ដំណាំ​ពោត ​ឱ្យ​ជំរុញ​ថែមទៀត ​ក្នុងការ​បង្កើន​មុខរបរ​បន្ថែម ​ជាមួយនេះ​ក៏ត្រូវ​ហ៊ាន​សួរ ​ទៅ​អ្នកបច្ចេកទេស​ដែរ​ប្រសិន​ជាមាន​ចម្ងល់​អ្វីមួយ ។

ខណៈដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី​ និង​មន្ដ្រី​រួម​ដំណើរ​ ចុះទៅពិនិត្យ​ដំណាំ​ពោត​ របស់​កសិករ ​នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រែស ស្រុក​ជុំ​គិរី កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ​ ឯកឧត្ដម​បាន​ប្រាប់​កសិករ​ជាច្រើន​នាក់ ​នៅ​ទីនោះ​ថា បង​​ប្អូន​ប្រជាពលរដ្ឋ ​អាចធ្វើ​ស្រែ​បាន​ពីរដង​ និង​ដាំពោត​បាន​មួយលើកទៀត ឃើញថា​ជាការ​ប្រសើរ​ណាស់ ​សម្រាប់​ធានា​សន្ដិសុខ​ស្បៀង ​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ។

បើទោះបី​យ៉ាងនេះ​ក៏ដោយ​ ក្រសួងកសិកម្ម ​នៅតែ​ចង់បាន​ទិន្នផល​ខ្ពស់​ជាងនេះទៀត ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ។ ឯកឧត្ដម​បន្ដថា ដើម្បី​ឈានទៅដល់​ចំណុច​គោលដៅ​នេះ​ នាយកដ្ឋាន​ពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដី​ បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​ទទួលយក​នូវ​បច្ចេកវិទ្យាថ្មីៗ ទាក់ទង​នឹង​ដំណាំ​ស្រូវ ​ក៏ដូចជា​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បន្ដទៀតថា ​នៅ​មូលដ្ឋាន​គឺជា​ប្រភព​បញ្ហា​ ទាក់ទង​នឹង​ការងារ​កសិកម្ម​បើ​ដូច្នេះ​ សុំឱ្យ​ប្រជាពលរដ្ឋ​ចេះ​ សួរនាំ​ប្រាប់​បញ្ហា​ទៅ​មន្ដ្រី​ជំនាញ​អ្នកបច្ចេកទេស។ ពួកគេ​អាចជួយ​យើង​បាន​គ្រប់ពេលវេលា។ ការធ្វើ​ដំណាំ​ឆ្លះ គឺជា​វិធីសាស្ដ្រ​មួយ​យ៉ាង​ល្អ​ ព្រោះ​មិន​ទុក​ដី​ឱ្យនៅ​ទំនេរ ។ ជួយ​រក្សា​ដី​ឱ្យមាន​ជីវិត ។ បង្កើត​បរិស្ថាន​បៃតង​ក្នុងភូមិ ឃុំ​យើង ។

ឯកឧត្ដម​បញ្ជាក់ថា​ យើង​ត្រូវ​ប្រើ​ឱ្យអស់​លទ្ធភាព​ដី ទឹក ​និង​ជាពិសេស​ធ្វើឱ្យ​ខ្លួន​យើង​រវល់​ពេញ​មួយឆ្នាំ (រវល់​នឹង​ការងារ​កសិកម្ម ​ជីវភាព​យើង​សម្បូរ​រុងរឿង)។ សុំឱ្យ​ភូមិ ឃុំ ស្រុក ខេត្ដ​នៅ​ទូទាំងប្រទេស​ ត្រូវ​ប្រកាន់​គោល​ការ​ណ៏​កុំ​ទុក​ដី​ឱ្យនៅ​ទំនេរ ​ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួច។ យើង​ហូបបាយ ៣ ដង​ក្នុង​មួយថ្ងៃ ប៉ុន្ដែ​បើ​យើង​ធ្វើស្រែ​ម្ដង​ក្នុង​មួយ​រដូវ តើ​យើង​អាច​ធានា​សន្ដិសុខ​ស្បៀង​ ក្នុង​គ្រួសារ​ក្នុងប្រទេស​បានទេ?

បើ​ដូច្នេះ​យើងទាំងអស់គ្នា​ ជាម​ន្ដ្រី​ជំនាញ​ត្រូវ​ជំ​រុញឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ប្ដូរ​ទម្លាប់​ពី​ការ​ធ្វើស្រែ​បានតែ​ម្ដង​ក្នុង​មួយ​រដូវ​ ជំ​រុញ​ឱ្យ​ធ្វើបាន​ពីរដង ​បើ​មានលទ្ធភាព​ទឹក​គ្រប់គ្រាន់​ចំពោះ​តំបន់​ទឹក​តិច​ គួរ​ដាំ​ដំណាំ​រួមផ្សំ​ដែល​មិនត្រូវ​ការ​ទឹក​ច្រើន ។

ទាក់ទង​នឹង​ការប្ដូរ​ពូជ (ស្រូវ) ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ​ក្រសួងកសិកម្ម​ បាន​បញ្ចេ​ញ​ពូជស្រូវ១០ប្រភេទ​ មានពូជ​ស្រូវស្រាល (សែន​ពិដោរ IR៦៦ និង​ពូជ​ជលសារ) ពូជស្រូវ​កណ្ដាល (ពូជ​ផ្កា​ច័ន្ទ​សែន​ពិដោរ ផ្ការំដួល ផ្កា​រមៀត និង​ពូជ​ផ្កា​រំដេង) និង​ពូជ ស្រូវធ្ងន់ (រា​មង​ជ័យCAR4 និង​ពូជCAR6)។ ការបញ្ចេញ​ពូជ​ទាំងនេះ​ គឺ​ក្នុង​បំណង​បង្កើន​ផលិតកម្ម​ស្រូវ ដើម្បី​ជំរុញ​ការនាំចេញ​ ឱ្យបាន​គ្រប់១លាន​តោន​ក្នុង​ឆ្នាំ​ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​និង​ជាពិសេស ដើម្បីឱ្យ​បងប្អូន​ប្រជាកសិករ​បាន​ស្គាល់​និង​យកទៅ​ប្រើប្រាស់​ពូជស្រូវ​ខ្មែរ ។

លោក​អភិបាលស្រុក ​បានឱ្យដឹង​ថា​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ ​បណ្ដុះបណ្ដាល​ពី​ការងារ​កសិកម្ម​ ពី​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម ​នៃ​ក្រសួងកសិកម្ម រុក្ខា​ម​ប្រមាញ់​និង​នេសាទ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ​ជ្រើស​រើសយក​ដំណាំ​ពោត ជា​ដំណាំ​ស្បៀង ​បន្ទាប់ពី​ដំណាំ​ស្រូវ​ ដែលមាន​ចំនួន៦០០ហិកតា ​នៅ​ទូទាំង​ស្រុក ។

ឯកឧត្ដម​បន្ដទៀតថា ​ពី​ដើមឡើយ​ប្រជាពលរដ្ឋ​និយម​ឡើង​ភ្នំ​ កាប់​អុស​ ដុត​ធ្យូង​ធ្វើ​អុស​ និង​បរបាញ់​សត្វ​ ដោយបាន​ទទួល​កាល​ផ្សព្វផ្សាយ ​ពី​ការងារ​កសិកម្ម​ពួកគេ​នាំគ្នា​ប្រកាន់យក​ការងារ​ដាំ​ដុះ​ស្រូវ​ និង​ដំណាំគ្រប់ៗគ្នា​ ដោយសារ​តំបន់​នេះ​ មាន​អំណោយផល​ទឹក​ពី​ទំនប់​ម្លេ​ច ។ ឯកឧត្ដម​បន្ដថា​ទីនេះ​ប្រជាពលរដ្ឋ​អាចធ្វើ​ស្រែ​បាន ២ ដង​និង​បន្ទាប់ពី​ប្រមូល​ផល​លើក​ទី​ពីរ​គេ​នាំគ្នា​ដាំពោត​ទទួលបាន​ផល​យ៉ាង​ល្អប្រសើរ ៤-៥តោន​ក្នុង ១ ហិកតា ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 152

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 150

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 141

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 176

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 257

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 259

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 235

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 249

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 400

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 392

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 743

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 660

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕