ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 704

នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26 នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល បានណែនាំដល់ក្រុមការងារជំនាញទាំងអស់យកចិត្តទុកដាក់លើការដាក់តាំងបង្ហាញផលិតផល កសិផលសក្កានុពលកម្ពុជា ឲ្យមានភាពទាក់ទាញលើគ្រប់អនុវិស័យ បង្កើតបរិយាកាសទំនាក់​ទំនងធុរកិច្ចថ្មីៗ និងមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។
បើតាម​ ឯកឧត្តម​ គី​ ច័ន្ទរំដួល កម្មវិធី(CAFE26) នឹងមានភាពទាក់ទាញជាងមុន​ ដោយមានការតាំងបង្ហាញផ្ទះសំណាញ់​ សួនសត្វចម្រុះ(Mini Farm) ជាពិសេសការផ្សាភ្ជាប់ទៅនឹង «ប្រពៃណីចាប់ត្រីបុរាណ» ​របស់ប្រជានេសាទ​ខ្មែរយើង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់អញ្ជើញចូលរួមឱ្យបានច្រន​ើកុះករ ដើម្បីស្វែងយល់ពីវិស័យកសិកម្ម​ កាន់តែច្បាស់និងស៊ីជម្រៅ។
សូមជម្រាបជូនថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦(CAFE26) គឺជាវេទិកាប្រមូលផ្តុំដោយរដ្ឋាភិបាល ក្រុមហ៊ុនវិស័យឯកជន កសិករ ស្ថាប័នធនាគារ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់កសិ-ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា​ ការតភ្ជាប់ខ្សែច្រវាក់តម្លៃ​គ្រប់ភាគីពាក់ព័ន្ធ ពង្រីកទំហំនៃការនាំចេញ​ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិ-ស្បៀងអាហារ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 373

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 439

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 468

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 711

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និងរៀបចំមន្ទីរពិសោធន៍សុខភាពសត្វ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង ​វិនប៊ីន(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 652

ការចូលរួមរបស់និស្សិតកសិកម្ម​ ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍

តំណាងនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទអំពីការ​ប្រយុទ្ធនឹងជំងឺអេដស៍ បាន​បង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 707

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួម​សន្និសីទកំពូលលើកទី១៧...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 705

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 712

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមកិច្ចប្រជុំពិសេសឧត្តមមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៧ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងប្រធាន...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 607

សេចក្ដីប្រកាសព័ត៌មានរួម បេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe)

សេចក្ដីប្រកាសព័ត៌មានរួម បេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់បណ្ដាខេត្តនៅភាគឦសានដើម្បីរំលេច អំពីលទ្ធផលនៃភាពជាដៃគូ ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តភាព...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 617

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជើញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់​ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 587

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 581

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញប្រគល់-ទទួលទូកចំនួន​ ៣គ្រឿង​ ជូនមន្រ្តីឆ្មាំទន្លេ​សម្រាប់ការអនុវត្តការងារល្បាត​សត្វផ្សោត ដែលជាជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង

នារសៀលថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញប្រគល់-ទទួលទូកចំនួន​ ៣គ្រឿង​ ជូនមន្រ្តីឆ្មាំទន្លេ​សម្រាប់ការអនុវត្តការងារល្បាត​សត្វផ្សោត...