ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការលើការងារអភិរក្សជលផលសមុទ្រ និងការគាំទ្រសហគមន៍នេសាទក្នុងការងារការពារនិរន្តរភាពធនធានធម្មជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕