ព័ត៌មានផ្សេងៗទៀត
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យឃ្លាំងសន្និធិជី-ថ្នាំកសិកម្មចំនួន ៥ទីតាំង និងដេប៉ូជី-ថ្នាំកសិកម្មបានចំនួនសរុប ១៩០ដេប៉ូ នៅទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងជី-ថ្នាំកសិកម្ម។ មន្រ្តីជំនាញតែងចុះត្រួតពិនិត្យដេប៉ូលក់ជី-ថ្នាំកសិកម្មជាប់ជាប្រចាំ ដោយបានអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងពីច្បាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ ដែលក្នុងនោះមានការអប់រំណែនាំផ្ទាល់មាត់ ធ្វើកំណត់ហេតុកែតម្រូវ និងមានដេប៉ូដែលកំពុងអនុវត្តបានល្អប្រសើរផងដែរ ដើម្បីផ្តល់នូវទំនុកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាកសិករ។