ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 5205

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។
ក្នុងដំណើរនេះ ក៏មានការចូលរួមពីលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងលោក ថៅ សុធីម មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍នេសាទ មានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ខណ្ឌរដ្ឋបាលជលផលកំពង់សោម អាជ្ញាធរឃុំ ភូមិ គណៈកម្មការសហគមន៍នេសាទពាក់ព័ន្ធ និងអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ( CNRO ) សរុបចំនួន២៨នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាង និងបញ្ហាប្រឈមស្ថិតក្នុងកន្លែងសហគមន៍នេសាទបឹងជុំ និងកន្លែងសហគមន៍នេសាទបឹងរាំង ខេត្តព្រះសីហនុ និងសហគមន៍នេសាទជ្រោយស្វាយ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារសហគមន៍នេសាទបឹងជុំ បានចុះពិនិត្យជាក់ស្តែងទីតាំងកាន់កាប់អាស្រ័យផលមួយកន្លែង ស្ថិតនៅក្នុងកន្លែងសហគមន៍នេសាទបឹងជុំឃើញថា មានការដាំបង្គោលរបងបេតុង និងមានការបិទទប់ដៃព្រែក ដើម្បីចិញ្ចឹមក្តាមថ្ម ហើយទីតាំងនេះក៏មានសំណង់ផ្ទះស្នាក់នៅមួយខ្នងផងដែរ តាមការបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ ខណ្ឌរដ្ឋបាលជលផលថា ទីតាំងនេះមានការអាស្រ័យផលតាំងពីឆ្នាំ១៩៨០ជាងមកម្ល៉េះ ដែលពេលនោះមិនទាន់មានការគ្រប់គ្រងធនធានជលផលនៅឡើយ រហូតដល់ឆ្នាំ២០០០ជាង។
ទន្ទឹមនឹងនេះ  ក្រុមការងារជំនាញជលផលបានធ្វើការផ្សព្វផ្សាយក្នុងការគ្រប់គ្រងព្រៃកោងកាង ព្រមទាំងណែនាំមិនឱ្យមានការកាប់ព្រៃកោងកាងបន្ថែម ហើយសហគមន៍នេសាទស្នើសុំឱ្យដកបង្គោលរបងបេតុងចេញ និងបើកដៃព្រែកឡើងវិញឱ្យដូចស្ថានភាពដើម ចំពោះសំណង់ ផ្ទះស្នាក់នៅស្នើសុំកុំឱ្យពង្រីកឬសង់បន្ថែមសូមឱ្យរក្សាសំណង់ស្ថានភាពដើម។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យនិងប្រជុំពិភាក្សាករណីស្ថានភាពនាទីព្រៃកោងកាងទំហំ ៦៣ ហិកតា ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យឃុំជ្រោយស្វាយ មានសហគមន៍២ប្រភេទ គឺ សហគមន៍នេសាទជ្រោយស្វាយ ទំហំ ១៣៤៤៣ ហិកតា  គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ទំហំ ៥២២ ហិកតា គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយសហគមន៍ជ្រោយស្វាយនេះមិនមានបញ្ហាប្រឈមអ្វីកើតឡើនោះទេ។
ចំណែក សហគមន៍នេសាទបឹងជុំ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងកន្លែងកាន់កាប់អាស្រ័យផលជាឯកជនរួមមានការដាំបង្គោលរបងបេតុងជាឯកជនបំណងចិញ្ចឹមក្តាមថ្ម ការបិទទប់ដៃព្រែក និងមានសំណង់ផ្ទះស្នាក់នៅតាំងពីយូរមកហើយ។ យោងតាមមតិអង្គប្រជុំមូលស្នើឱ្យត្រូវរុះរើរបងបេតុងចេញ និងរុះរើទីតាំងទប់ដៃព្រែកចេញក្នុងរយៈពេល១សប្តាហ៍ចំពោះសំណង់ផ្ទះស្នាក់នៅត្រូវរក្សាស្ថានភាពនៅដដែលកុំពង្រីកឬសាងសង់បន្ថែម។
រីឯ សហគមន៍នេសាទបឹងរាំង ក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងទន្ទ្រានកាប់ព្រៃកោងកាងរួមមានការជីកប្រឡាយលើកទំនប់សាងសង់រោង និងសាងសង់បែរគោលបំណងធ្វើវារីវប្បកម្ម។    យោងតាមមតិអង្គប្រជុំទាំងមូលស្នើឲ្យត្រូវលុបទំនប់ប្រឡាយធ្វើឱ្យដូចស្ថានភាពដើមវិញក្នុងរយៈពេល២សប្តាហ៍សំណង់រោង និងបែរត្រូវរុះរើចេញ ឬអាច ផ្តល់ជូនសហគមន៍នេសាទយកទៅប្រើប្រាស់ជាប្រយោជន៍រួម៕

Other News
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 205

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា ឆ្នាំ២០២៦

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 290

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​ រោងចក្រកែច្នៃ​ នៅខេត្តប៉ៃលិន

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 477

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 483

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 473

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 474

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 481

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 497

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 629

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 759

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 734

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 782

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...