ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយក្រុមការងារនៃអង្គការ យូនីដូ(UNIDO) ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ភាគីទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា និងអង្គការ យូនីដូ(UNIDO) ស្តីពីការគាំទ្រដល់មន្ទីរពិសោធន៍ជាតិកសិកម្ម ក្រោមគម្រោង European Union-Cambodia Partnership for National Agriculture Laboratory (EU-Cam NAL) ដេីម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ សំដៅលើកកម្ពស់គុណភាព និងសុវត្ថិភាពវិស័យកសិកម្មកម្ពុជា៕