ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២២ 3531

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម ------------------------------------------------------------------ នារសៀលថ្ងៃពុធ ១៥រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា ដែលបានចំណាយពេលវេលាដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារនិងពិនិត្យសកម្មភាពការងារមួយចំនួននៅក្នុងខេត្តព្រះសីហនុ និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបពីស្ថានភាព និងវឌ្ឍនៈភាពវិស័យកសិកម្មជូនឯកឧត្តមរដ្ឋមន្ត្រីបានជ្រាប។ នាក្នុងឳកាសនេះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីកសិកម្មទោះបីជាចំនួនមន្ត្រីមានកម្រិតតិចតួច ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរៀបចំបណ្តុះកូនឈើ កូនកោងកាងសម្រាប់ចែកចាយ និងយកទៅដាំឡើងវិញនៅ តំបន់ដែលមានការទន្ទា្រន ហើយឯកឧត្តមក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឱ្យមានការរៀបចំជាសួនបណ្តុះកូនឈើដើម្បីមានលទ្ធភាពបណ្តុះ និងចែកចាយបានច្រើនថែមទៀត សម្រាប់ពេលអនាគត ។ នាក្នុងឱកាសជួបពិភាក្សាគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកសិករកម្ពុជា ធ្វើ កសិកម្មមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់សន្តិសុខស្បៀងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងបានអភិវឌ្ឍន៍ ខ្លួនឈានដល់ដំណាក់កាលផលិតនិងផ្គត់ផ្គង់ទៅផ្សារ ដើម្បីប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បានទៀតផង។ បន្ថែមពីនេះ ឯកឧត្តម បានបន្តទៀតថា ដើម្បីសម្រេចគោលដៅនេះឱ្យបានជោគជ័យ យើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅ ប្រើរយ:ពេលយូរ និងមិនមែនពាក់ ព័ន្ធត្រឹមតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួម ស៊ីសង្វាក់គ្នា ពីគ្រប់តួអង្គដែលពាក់ព័ន្ធទាំងអស់។ ការប្រមូលផ្តុំកម្លាំងរួមគ្នាដើម្បីដោះស្រាយបញ្ហា ជាក់ស្តែងដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងដឹកនាំអនុវត្តដោយជោគជ័យជារៀងរហូតមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនេះ ជាក់ស្តែង ដូចក្នុងករណីដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ក្រសួងកសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម បងប្អូនប្រជាកសិករ និងកងកម្លាំងយោធា យើងបានដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនេះបាន យ៉ាងមានប្រសិទ្ធភាព និងសម្រេចបានស្ថិរភាពថ្លៃស្រូវក្នុងរយៈពេលដ៏ខ្លីជូនបងប្អូនប្រជាពលរដ្ឋ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា ការចូលរួមសហការស្អិតរមួតពីថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់រាជធានី-ខេត្ត ដែលនៅផ្ទាល់ជាមួយបងប្អូន ប្រជាពលរដ្ឋជាអ្នកផលិត ដឹងពីរូបភាពរួមនៃ ចរន្តសេដ្ឋកិច្ច និងជីពចរសេដ្ឋកិច្ចគ្រប់វិស័យនៅក្នុងខេត្ត គឺជាកត្តាគន្លឹះដែលចូលរួមជួយបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្ត។ ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអង្គ ភាពក្រោមចំណុះទាំងអស់ សម្រាប់កិច្ចសហល្អប្រសើរ ទាំងក្នុងពេលកន្លងមក និងពេល អនាគតខាងមុខ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 433

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 460

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 864

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 931

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1025

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 941

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 970

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1027

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1342

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1560

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...