ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 723

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅទីក្រុងឃុនមីង ខេត្តយូនណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា-ចិន។
ក្រោយពីទស្សនកិច្ច និងពិភាក្សាគ្នា គឺភាគីសាកលវិទ្យាល័យកសិកម្មយុនណាន និងប្រតិភូកម្ពុជា បានឯកភាព គ្នាមួយចំនួនរួមមានដូចជា៖ ទី១.សាកលវិទ្យាល័យកសិកម្មខេត្តយូនណាន នឹងអញ្ជើញប្រតិភូកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមកចូលរួមកម្មវិធី «វេទិកាអ្នកវិទ្យាសាស្ត្រតេងឆុង ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។ ទី២​.សាកលវិទ្យាល័យកសិកម្មខេត្តយូនណាន នឹងបញ្ជូនអ្នកស្រាវជ្រាវពីរក្រុមមកប្រទេសកម្ពុជាដើម្បី(ក្រុមទី១) ធ្វើការសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជា និង(ក្រុមទី២) ធ្វើការសិក្សាស្រាវជ្រាវលើវិស័យសត្វ និងបសុព្យាបាលនៅប្រទេសកម្ពុជានាពេលខាងមុខឆាប់ៗ។
ទី៣.សាកលវិទ្យាល័យកសិកម្មខេត្តយុនណាន បានទទួលយកនូវសំណើសុំពីភាគីកម្ពុជាក្នុងការផ្ដល់ អាហារូបករណ៍បន្ថែមទៀតជូនដល់មន្ដ្រីរាជការមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកូតាបច្ចុប្បន្នដែលមានត្រឹមតែ ០១នាក់ បាននិងកំពុងសិក្សាថា្នក់បណ្ឌិតស្រាវជ្រាវលើដំណាំស្វាយចន្ទីមកពីនាយកដ្ឋានកសិឧស្សាហកម្ម និងទី៤.ភាគីទាំងពីរបានយល់ស្របក្នុងការពិនិត្យលទ្ធភាពរៀបចំគម្រោងអភិវឌ្ឍក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកល។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នានឹងបន្ដទំនាក់ទំនង និងពិភាក្សាគ្នាលម្អិតបន្ថែមតាមប្រព័ន្ធអនឡាញជាមួយនឹងអង្គភាពជំនាញដោយមាននាយកដ្ឋានកសិឧស្សាហកម្មជាអ្នកសម្របសម្រួលការងារនេះរហូតដល់ជោគជ័យ៕

Other News
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 351

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ចែករំលែកបទពិសោធន៍ ដើម្បី​បញ្ជ្រាប​យេនឌ័រ ពង្រឹងសមត្ថភាព និងលើកកម្ពស់ស្ត្រីក្នុង​អនុ​វិស័យដំណាំ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 451

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 441

ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 529

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 550

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 540

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 553

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 600

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 740

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 724

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 745

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...