ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ របស់គម្រោង LASED III នៅខេត្តកំពត

ចេញ​ផ្សាយ​ ២ តុលា ២០២៥ 718

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ របស់គម្រោង LASED III នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត។ 
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពថវិកាឆ្នាំ២០២៦ នេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង LASED III ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់កណ្ដាល ថ្នាក់ខេត្ដនៃគោលដៅគម្រោង និងមន្ត្រី ADFs។ 
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារគម្រោងអនុវត្ត០៩ខែកន្លងមក ពិនិត្យលើបញ្ហាប្រឈម និងសំណូមពរ ការរៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់អនុវត្តឆ្នាំ២០២៦ និងការលើកទិសដៅអនុវត្តបន្តសម្រាប់អនុវត្ត ឆ្នាំ២០២៦។ បន្ថែមទៀតនោះ កិច្ចប្រជុំនឹងកំណត់បាននូវផែនការសកម្មភាពអាទិភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីអនុវត្តសកម្មភាពឱ្យសម្រេចលទ្ធផលតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ ដែលបានគ្រោងទុក។ 
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា លទ្ធផលដែលសម្រេចបានចំនួន៩ខែនេះ រួមមាន ទី១.គ្រួសារដែលទទួលបានសម្ភារៈកសិកម្ម និងស្រូវពូជចំនួន ២០៧ នៃ ២០៧គ្រួសារ ទី២.គ្រួសារដែលទទួលបានតែសម្ភារៈកសិកម្មសុទ្ធចំនួន ២៤ នៃ២៤ គ្រួសារ ទី៣.គ្រួសារដែលទទួលបានតែស្រូវពូជសុទ្ធចំនួន១៨ នៃ១៨គ្រួសារ  ទី៤.គ្រួសារដែលទទួលបានកូនមាន់ចំនួន ១៤២ នៃ២៣១ គ្រួសារ នៅសល់ ៨៩គ្រួសារ និងទី៥.គ្រួសារដែលទទួលបានកូនឈើហូបផ្លែចំនួន ២៤៩ នៃ ២៤៩ គ្រួសារ។ 
ទន្ទឹមនឹងនេះ គម្រោង LASED III  ក៏បានពិនិត្យជាក់ស្តែងលើបញ្ជីស្នាមក្រុមទុនបង្វិល និងបានដំឡើងផ្លាកក្រុមផលិតបានចំនួន ១៤ផ្លាក ស្មើ១០០ភាគរយ។ ក្នុងនោះដែរ ការសាងសង់ផ្ទះសំណាញ់វគ្គ០១ បានបញ្ចប់ទាំង ៦៥គ្រួសារ ដោយក្រុមការងារបន្ដដឹកជញ្ជូនដែកចំនួន ១៧៧ គ្រួសារទៀតសម្រាប់វគ្គ០២។ ការប្រើប្រាស់ដីសម្បទានិកដែលមកស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ១៦៧គ្រួសារ សម្បទានិកដែល ចេញ-ចូល ប្រើប្រាស់ដីមានចំនួន ១៦២គ្រួសារ និងសម្បទានិកដែលមិនទាន់មកប្រើប្រាស់ដីមានចំនួន ០២គ្រួសារ ក្នុងនោះសម្បទានិកដែលបានប្រើប្រាស់ដីកសិកម្មមានចំនួន ២០៩ នៃ ២២៥ គ្រួសារ និង ១៤២ គ្រួសារបានសាងសង់ទ្រុងមាន់រួចរាល់។ បន្ថែមពីនេះទៀត សម្បទានិកបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្ម និងអាហារូបត្ថម្ភលើវគ្គបណ្តុះបណ្តាល NSA វគ្គផលិតកម្មដំណាំស្រូវ វគ្គផលិតកម្មដំណាំបន្លែ និងវគ្គផលិតកម្មមាន់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 226

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 455

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 444

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 650

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 574

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 585

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 544

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 602

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 627

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 596

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...