កម្លាំងចម្រុះខេត្តស្ទឹងត្រែង កៀងនិងព្រលែងសត្វទន្សោងចំនួន៩ក្បាលនៅជម្រកសត្វព្រៃសៀមប៉ាង

ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 456

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ និងរដ្ឋបាលខេត្ត-ស្រុក ដោយមានកិច្ចសហការពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានធ្វើប្រតិបត្តិការកៀងចាប់សត្វទន្សោងចំនួន ៩ ក្បាលចេញពីតំបន់ហានិភ័យខ្ពស់ ហើយយកទៅព្រលែងនៅដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសុវត្ថិភាព។ សត្វទន្សោងគឺជាពូជគោព្រៃដ៏ស្រស់ស្អាតមួយ ហើយត្រូវបានគេចាត់ទុកជាបុព្វបុរសរបស់ពូជគោស្រុកប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ដោយមើលឃើញការគំរាមកំហែងពីការប្រមាញ់ដោយជនខិលខូច ក្រុមការងារនេះត្រូវបានបង្កើតឡើង ដើម្បីល្បាតការពារ និងរៀបចំប្រតិបត្តិការជម្លៀសចេញពីតំបន់ហានិភ័យទៅជម្រកសត្វព្រៃវិញ។ គួរបញ្ជាក់ផងដែរថានៅឆ្នាំ ២០២៥ ក្រុមការងារបានអនុវត្តប្រតិបត្តិការកៀងចាប់និងព្រលែងសត្វទន្សោងចំនួន ១៦ ក្បាល ដោយជោគជ័យ ហើយប្រតិបត្តិការឆ្នាំ២០២៦ នឹងបន្តដល់ថ្ងៃទី៧ កុម្ភៈ ដើម្បីកៀងចាប់សត្វទន្សោងនៅសេសសល់។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានប្តេជ្ញាចិត្តបន្តការការពារធនធានសត្វព្រៃនៅកម្ពុជា ដូចជាសត្វទន្សោង ឱ្យមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៨ កុម្ភៈ ២០២៦ 209

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តម Igor Driesmans​ បានអញ្ជើញនាំយកជំនួយមនុស្សធម៌ចែកជូនគ្រួសារភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 261

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាព​ក្នុងពិធី​បិទវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការត្រៀមបង្ការគ្រោះមហន្ត​រាយ​ក្នុងវិស័យកសិកម្ម និងយន្តការរាយការណ៍» ដល់មន្រ្តីកសិកម្ម​ឃុំ១៨ខេត្ត

នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 303

ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន អញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសការងារវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខេត្តកោះកុង

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល​...
ចេញ​ផ្សាយ​ ៦ កុម្ភៈ ២០២៦ 317

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី...
ចេញ​ផ្សាយ​ ៦ កុម្ភៈ ២០២៦ 328

ឯកឧត្ដមរដ្ឋលេខាធិការ​ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការអនុវត្តគោលការណ៍ណែនាំសម្រាប់ដោះស្រាយហានិភ័យជំងឺឆ្លងក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃ»

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការបច្ចេកទេសសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 377

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង ស្ដីពីការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (Growing Transformative Horticulture ហៅកាត់ថា GROWTH)

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 384

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីភាពក្នុង​ពិធី​សំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេ និងពិនិត្យទីតាំងរៀបចំ​បំពាក់​ឧបករណ៍ត្រួតពិនិត្យ និងដ្រូនថតពីចម្ងាយការពារផ្សោត​ទន្លេមេគង្គ

នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធី ជួបសំណេះសំណាលជាមួយ​មន្ត្រីឆ្មាំទន្លេនៅ​តំបន់​កាំពី...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 388

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​ និងលើកទិសដៅការងារឆ្នាំ២០២៦

នារសៀលថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 416

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់វិធានវាយតម្លៃដំណើរការសហគមន៍កសិកម្ម ហើយតម្រង់ទិសឱ្យមានលក្ខណៈជាសហគ្រាសកសិកម្ម ដែលមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅសណ្ឋាគារ អាលីសវីឡា ក្នុងទីរួមខេត្តតាកែវ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 457

កម្លាំងចម្រុះខេត្តស្ទឹងត្រែង កៀងនិងព្រលែងសត្វទន្សោងចំនួន៩ក្បាលនៅជម្រកសត្វព្រៃសៀមប៉ាង

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ និងរដ្ឋបាលខេត្ត-ស្រុក...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 467

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងស្វាយ

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 456

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប...