ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះស្រូវដែលប្រឈមនឹង​ការខ្វះទឹក នៅក្រុងសៀមរាប ខេត្តសៀមរាប

ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៥ 2385

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  លោក នួន គ្រឹស្នា ប្រធានមន្ទីរ​ធនធាន​ទឹក និងឧតុនិយមខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញនៃ​រដ្ឋបាល​​ក្រុងសៀមរាប និងអាជ្ញាធរសង្កាត់សៀមរាប បានចុះពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះបន្ថែម ដល់ដំណាំស្រូវ​ដែល​ប្រឈមនឹងការខ្វះទឹក ស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណើរបេសសកម្មនោះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ​មើលពីស្ថានភាព​ប្រភព​ទឹកស្ទឹងសៀមរាប ដែលបានបើកជូនតាមការស្នើសុំរបស់ប្រជាកសិករ ការបូមចែកចាយទឹករបស់ប្រជាកសិករ តម្រូវការទឹកសម្រាប់ដំណាំស្រូវ និង​ពិនិត្យទៅលើ​ស្ថានភាពនៃការលូតលាស់របស់ដំណាំស្រូវនៅតំបន់រងគ្រោះ។

ជាមួយគ្នានោះដែរ ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់ ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នៅក្នុងការ​បញ្ជូន​ទឹកពីទំនប់អាងក្រពើ តាមដងស្ទឹងដែលកំពុងធ្វើការស្តារ និងជួសជុល បាន​ធ្វើ​ឱ្យ​ដំណាំស្រូវដែលកំពុងត្រូវការទឹក ទទួលបានទឹកជាបន្តបន្ទាប់ រហូតមក​ដល់ថ្ងៃនេះ គឺពុំមានការខូចខាតនោះទេ ។ 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍​ដល់​ប្រជាកសិករសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ សហការចែកចាយគ្នាឱ្យបានល្អ ជា​ពិសេស​ចំពោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានសូមបន្តការតាមដាន និងសម្រប​សម្រួលស្នើសុំទឹកបន្តនៅពេលខាងមុខ។

មុននឹងបញ្ចប់កម្មវិធីចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដល់ប្រជាកសិករ អាជ្ញាធរភូមិ ឃុំ ស្រុក ឱ្យបានជ្រាប ដើម្បីជួយជំរុញ​ប្រជា​កសិករ​​​ក្នុងមូលដ្ឋានឱ្យបានយល់ នឹងចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្ម​ទំនើបនេះឡើងនាពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះដែរ ប្រជាកសិករបង្ហាញ​ការសប្បាយចិត្ត ដោយចាប់អារម្មណ៍សន្យានឹងរៀបចំខ្លួន ចូលរួមជាមួយនឹង​គម្រោង​បង្កើត​សហគមន៍កសិកម្មទំនើបនៅតំបន់របស់ពួកគាត់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៥ 701

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ និងការពារសត្វផ្សោតអន្លង់កាំពី ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៥ 911

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកកិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍន​ភាពគម្រោង EU-German CAPSAFE Project Progress Meeting

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិនិត្យលើវឌ្ឍនភាពគម្រោង...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 708

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ដាំដើមឈើក្នុងព្រះរាជពិធី «រុក្ខទិវា» នៅស្រុកចំការលើ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 700

«រុក្ខទិវា» បណ្ដុះស្មារតីស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ

ពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 805

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៥

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៥
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៥ 763

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមអភិរក្សត្រីមេពូជប៉ុស្តិ៍កោះត្រែង និងចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពីលោកនាយរងអធិការរដ្ឋបាលជលផលមេគង្គ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 831

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥)
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 792

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ ពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៥ 811

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ»

«ទុរេន ជាដំណាំសក្តានុពលថ្មីមួយទៀត ដែលអាចដាំដុះលើទឹកដីស្រុកកំរៀង នៃខេត្តបាត់ដំបង និងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ» ផលិតដោយ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1085

ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តស្ទឹងត្រែង

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំ​សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1273

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )
ចេញ​ផ្សាយ​ ៧ កក្កដា ២០២៥ 1728

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

សេចក្តីប្រកាសព័ត៌មាន ស្ដីពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន