Other News
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការដាំដុះស្រូវរបស់ប្រជាកសិករនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជួបជាមួយមន្ត្រីកសិកម្មឃុំទាំង៩រូប នៃស្រុកស្វាយចេក ដើម្បីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ការតម្រង់ទិសសម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ៕