ពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ៦ មីនា ២០២០ 4632

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយលោកជំទាវ ម៉ក់ ស៊ីថា លោកជំទាវតំណាងក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាយ៉ាងច្រើនកុះករ។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាដែលបានចូលរួមក្នុងពិធីនេះ ហើយតាមរយៈឯកឧត្តម និងភរិយាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ មនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាល ជ្រៅ និងពរជ័យបវរប្រសើរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្ដេចព្រះមហាត្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូននារីគ្រប់ជាន់ថ្នាក់។

ឈានចូលប្រធានបទនាពេលនេះគឺ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ជាប្រធានបទមួយមានអត្ថន័យ បានបង្ហាញច្បាស់ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ សន្តិភាពបង្កើតឱកាសឱ្យមានសមភាពយេនឌ័រនៅក្នុងសង្គមជាតិ។ ជាក់ស្ដែងភាពជោគជ័យជា បន្តបន្ទាប់ដែលក្រសួងកសម្រេចបានក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកសិកម្មគឺដោយ សារសុខសន្តិភាពក្រោមគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់រាជរដ្ឋាភិបាល។ ដូច្នេះ ក្នុងនាមយើងជាពលរដ្ឋ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលស្ថិតក្រោមម្លប់សុខសន្តិភាពនេះ ត្រូវហ៊ានលះបង់កម្លាំងកាយចិត្ត ពួតដៃសហការគ្នាក្នុងឆន្ទៈម្ចាស់ការ ជម្នះរាល់ការលំបាក និងឧបសគ្គនានា ដើម្បីចូលរួម ថែរក្សាសន្តិភាពដែលជាភារកិច្ចរបស់យើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព ហើយប្រធានបទនេះពិតជារួមចំណែកជួយលើកកម្ពស់ស្មារតីចូលរួមរបស់ស្រ្តីក្នុងការការពារសន្តិភាព ដោយផ្សារភ្ជាប់ទៅចលនានារីនៅទូទាំងពិភពលោកផងដែរ។ ម៉្យាងវិញទៀតសន្តិភាពគឺជាមូលដ្ឋានគ្រឹះដើម្បីធានាដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍ ប្រកបដោយចីរភាព សមធម៌ និងភាពសុខសាន្តរបស់ប្រជាជនយើងប្រកបដោយកិត្តិយស។ ក្រោមម្លប់សន្តិភាព កម្ពុជាបានចាកចេញពីប្រទេសក្រីក្របំផុត ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយកំពុងឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដោយបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចតុកោណទី១ ដែលនៅក្នុងនោះការពង្រឹងសម ភាពយេនឌ័រ និងការគាំពារសង្គម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គ្មានសន្តិភាព យើងនឹងបាត់ បង់នូវអ្វីៗទាំងអស់ ក្នុងន័យនេះទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវរក្សាតម្លៃសន្តិភាពឱ្យខាងតែបាន។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាសមិទ្ធផលដូចបានរៀបរាប់ខាងលើ ពិតជាបានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក៏ដូចជាការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ដែលសកម្មភាពនេះបានស្រូបយកកម្លាំងពលកម្មនារីជនបទប្រមាណ ៥០% ដែល ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ត្រី សិប្បកម្មខ្នាតតូច និងការអភិរក្សធនធានព្រៃឈើជាដើម។ លោកក៏បានឯកភាព និងវាយតម្លៃលើរបាយការណ៍របស់លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារយេនឌ័រនិងកុមារ និងចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់លោកជំទាវតំណាងក្រសួងកិច្ចការនារី ដែលបានលើកឡើងអំពីសមិទ្ធផលក៏ដូចជាវឌ្ឍនភាពនៃការចូលរួមយ៉ាងសកម្មរបស់នារីក្នុងគ្រប់អនុវិស័យ ដែលជាការរួមចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានគាំទ្រប្រធានបទ និងចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកជូនអង្គពិធីឱ្យចងចាំអនុសាសន៍ទាំង១១ ចំណុចរបស់សម្តេចតេជោ ដែលបានលើកឡើងដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាពេលថ្មីៗនេះ។ ក្រៅពីអនុសាសន៍ឆ្នាំចាស់ ឆ្នាំនេះដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសយើងកំពុងតែប្រឈម ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវគំនិតមួយចំនួនជូនស្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានយកទៅគិតគូ និងអនុវត្តដូចតទៅ៖

ទី១- ត្រូវបន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធតាមព្រះរាជានុសាសន៍របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិ យសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២- ត្រូវខិតខំ ព្យាយាមរៀនសូត្រចំណេះជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការដឹកនាំ អនុវត្តបច្ចេកទេស រួមទាំងប្រសិទ្ធភាពការងារ។ គ្រប់អង្គភាពរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងសមស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងក្រមសីលធម៌វិជ្ជាជីវ:ត្រឹមត្រូវ។

ទី៣- ស្រ្តីត្រូវខិតខំ បង្ហាត់បង្រៀន អប់រំ ទូន្មានព្រានប្រដៅកូនចៅឱ្យក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ ហើយក៏គួរតែហាត់ពត់លត់ដំរៀនសូត្រ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ចរិយា និងមារយាទថ្លៃថ្នូរសមជាម្តាយ ភរិយា និងពលរដ្ឋដ៏ល្អក្នុងសង្គម ជាតិ ព្រមទាំងជួយលើកតម្កើនប្រពៃណី វប្បធម៌ សិល្ប: អរិយ្យធម៌ និងអក្សរសាស្រ្តជាតិយើង ឱ្យបានថ្ថ្កុំថ្កើន រុងរឿងតរៀងទៅ។

ទី៤- ស្តិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើម ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរស្រ្តីខ្មែរទាំងអស់ រួមទាំងស្រ្តីជាមន្រ្តីក្រោមឱវាទក្រសួង

ត្រូវចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងការកាត់បន្ថយការចំណាយថវិការដ្ឋ ហើយក្នុងនាមយើងជាថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋគួរចូលរួមកាត់បន្ថយការធ្វើ ដំណើរទាំងផ្លូវការ មិនផ្លូវការ ឬទេសចរណ៍ ដោយប្តូរមកធ្វើដំណើរកំសាន្តក្នុងប្រទេសវិញ និងជាពិសេសចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសផលិតផលបន្លែ ផ្លែឈើ ត្រី សាច់។ ដើម្បីជួយលើកតម្កើងផលិតផលជាតិយើង និងជួយថែរក្សាសុខភាពមីក្រូសេដ្ឋកិច្ច។

ទី៥- ស្ថិតក្នុងកាល:ទេស:បច្ចុប្បន្ននេះ ស្រ្តីគ្រប់រូបត្រូវតែបង្កើនស្មារតីយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពក្នុងក្រុមគ្រួសារ ដោយត្រូវអនុវត្តអនាម័យជាប់ជាប្រចាំហូបអាហារមានគុណភាព សុវត្ថិភាព ផឹកទឹកល្អ និងរស់នៅប្រកបដោយផាសុខភាព ជាពិសេសកុមារ និងមនុស្សចាស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 98

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 94

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 258

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 531

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 546

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 718

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 677

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញជួបសំណេះសំណាល​ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំអូរប្រសាទ​ និងឃុំគយម៉ែង​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ ឯកឧត្តម សរ​ ចិត្រា អនុប្រធានក្រុមការងារ...
ចេញ​ផ្សាយ​ ៣ តុលា ២០២៦ 863

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1017

ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ

នាថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1060

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតកំណើតដំបូង បង្កើត «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 876

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 996

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...